លួចលុយលោក ព្រះមិនជួយ....ត្រូវប៉ូលិសវ៉ៃខ្នោះ

​កំពង់ធំ​ ៖ មានករណី​អំពើលួច​ យកលុយក្នុងហឹបដោយគាស់ជញ្ជាំងកុដិព្រះសង្ឃនាថ្ងៃទី២៧ កក្កដា ២០១៧ វេលាម៉ោង៦ និង៣០នាទីយប់ នៅវត្តព្រះនាងស្ថិតក្នុង ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

​ប៉ូលិសនិយាយថា ម្ចាស់ហឹបព្រះនាម គង់ មាល ព្រះជន្ម១៧ វស្សា គង់នៅវត្តកន្លែងកើតហេតុខាងលើ​។ បាត់លុយចំនួន ៦៦.៣០០ រៀល។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងប៉ូលិសបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធា គក់ ភេទប្រុស អាយុ ២៣ ឆ្នាំ ទីលំនៅ នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង (ធ្លាប់ជាប់គុកក្នុងករណីលួច) មុខរបរពុំពិតប្រាកដ។​       

​បច្ចុប្បន្នជនសង្ស័យ​ ធា​ គក់​ ត្រូវ​បានសមត្ថកិច្ចស្រុកស្ទោងធ្វើការឃាត់ខ្លួន​ កសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread