adverise with khmeread 1

ទៀតហើយ​! ក្លឹប​ចិន​កំពុង​សម្លឹង​ឃើញ Alves និង Turan របស់ Barcelona

​បន្ទាប់ពី​កីឡាករ​មួយចំនួន​ដូចជា Jackson Martínez, Gervinho, Ramires និង Ezequiel Lavezzi ចាក​ចេញទៅ​ប្រទេស​ចិន​ហើយ ឥឡូវ​ក្លឹប Barcelona បាន​ក្លាយជា​គោលដៅ​របស់​ទីផ្សារ​កីឡាករ​របស់​ចិន​មួយទៀត​ហើយ​។​

​ព័ត៌មាន​នានា​ចេញពី​ទ្វីបអាស៊ី​បាន​អះអាងថា កីឡាករ​ថ្មី​បំផុត​ដែល​ក្រុមបាល់ទាត់​ក្នុងប្រទេស​ចិន​កំពុង​សម្លឹង​ឃើញ​នោះ​គឺ Arda Turan និង Dani Alves​។​

​ក្រុម Beijing Guoan ត្រូវបាន​គេ​ដឹងថា​នឹង​ចំណាយលុយ ១០០ លាន​ផោន​ដើម្បី​នាំយក Turan ខណៈ​កីឡាករ Alves នឹងត្រូវ​បាន​ក្រុម​នៅ​ប្រទេស​ចិន​ស្នើ​កុងត្រា​រយៈពេល​បី​ឆ្នាំ និង​ប្រាក់​ឈ្នួល​មួយ​រដូវ​កាល ១២ លាន​យ៉ូ​រ៉ូ​ទៀតផង​។​

​បើទោះជា​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ទ្វីបអឺរ៉ុប​បាន​បិទ​ក៏ដោយ ប៉ុន្តែ​នៅ​ចិន​នៅ​បើក​ដល់​ថ្ងៃទី ២៦ ខែកុម្ភៈ ដូច្នេះ​វា​នៅសល់​ពេលវេលា​សម្រាប់​ក្រុមបាល់ទាត់​ចិន​ធ្វើការ​អភិវឌ្ឍ​បាល់ទាត់​របស់ខ្លួន​ជាង ១០ ថ្ងៃ​ទៀត​ដែរ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់