សមត្ថកិច្ចចម្រុះចុះពិនិត្យទីតាំងហ្គេមរកឃើញ ៤ កន្លែងហួសសុពលភាព

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក សាលាខណ្ឌនិងប៉ូលិសខណ្ឌ បានចុះត្រួតពិនិត្យទីតាំងបើកអ៊ីនធឺណេតនៅក្នុងមូលដ្ឋានសង្កាត់ ទឹកល្អក់ទី១, សង្កាត់ទឹក ល្អក់ទី២ និងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ចំនួន១០ទីតាំង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល។ ក្នុងនោះទីតាំងចំនួន៦ មានច្បាប់លិខិតអនុញ្ញាត និង ៤កន្លែងហួសសុពលភាព។

ទីតាំងទាំង៦រួមមាន ១-ទីតាំងយីហោ សេវាកម្សាន្តអ៊ីនអឺណេត ផ្ទះលេខ ២៧៨D ផ្លូវ១៨២ សង្កាត់ទឹកល្អក់ ទី២ ខណ្ឌទួលគោក, ២-ទីតាំងយីហោ សេវាកម្សាន្ត អ៊ីនធឺណេត ផ្ទះលេខ ២៤៩A ផ្លូវ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក, ៣-ទីតាំងយីហោ សេវាកម្សាន្តអ៊ីនធឺណេត ផ្ទះលេខ H៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក, ៤-ទីតាំងយីហោ អ៊ីនធឺណេត ( Happy Net ) ផ្ទះលេខ ៣៣២ ផ្លូវ១៨២ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក, ៥-ទីតាំងយីហោ អ៊ីនធឺណេតកាហ្វេវិស័យពត៌មាន ( វីន វីនII ) ផ្ទះលេខ F៩Eo ផ្លូវ ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និង៦-ទីតាំងយីហោ អ៊ីនធឺណេតកាហ្វេវិស័យពត៌មាន ( Happy Net ) ផ្ទះលេខ ៤Eo ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ចំណែកទីតាំងបើកអ៊ីនធឺណេត ហួសសុពលភាពមានចំនួន៤ ទីតាំងរួមមាន៖ ៧-ទីតាំងយីហោ សេវាអ៊ីនធឺណេតកាហ្វេ ផ្ទះលេខ ៦៨៧ AEO ផ្លូវ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក, ៨-ទីតាំងផ្ទះលេខ ២៩៦B ផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក, ៩-ទីតាំងផ្ទះលេខ ១៣៦ ផ្លូវ១៥០ សង្កាត់ទឹក ល្អក់ទី២ ខណ្ឌទួលគោក និង១០-ទីតាំងផ្ទះលេខ ១៣៤ ផ្លូវ១៣២ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក។

បច្ចុប្បន្នចំនួន០៤ទីតាំងបើកអ៊ីនធឺណេត ដែលហួសសុពលភាពសមត្ថកិច្ចបានណែនាំឱ្យទៅធ្វើលិខិតអនុញ្ញាតថ្មី និង ធ្វើកិច្ចសន្យាណែនាំដល់ចំនួន១០ទីតាំងដូចជា មិនឱ្យមានការបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងមិនឱ្យមានការប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងជាដាច់ខាត៕

          

adverise with khmeread