ក្មេងស្រីអាយុ ១៥ ឆ្នាំត្រូវបុរសម្នាក់ចាប់រំលោភ ពេលរត់គេចឃើញអ្នកបើកបរម្នាក់ជិះកាត់ សុំឱ្យជួយ បែរជារំលោភថែមមួយតង់ទៀត

ក្មេងស្រីវ័យ ១៥ឆ្នាំម្នាក់ត្រូវបានរំលោភចំនួនពីរលើកផ្ទួនៗដោយបុរសផ្សេងគ្នានៅក្នុងយប់តែមួយ ក្នុងទិដ្ឋភាពដ៏គួរ​ឱ្យខ្ពើមរអើម។

ក្រុមមន្រ្តីប៉ូលិសកំពុងធ្វើការស៊ើបអង្កេតស្វែងរកមុខជនល្មើសចំនួនពីររូប បន្ទាប់ពីក្មេងស្រីវ័យជំទង់ម្នាក់ត្រូវបានចាប់រំលោភនៅឯស្ថានីយរថភ្លើងក្នុងទីក្រុង Birmingham ដែលបន្ទាប់ពីនោះភ្លាមៗត្រូវបានរំលោភសាជាថ្មីម្តងទៀត ដោយអ្នកបើកបរម្នាក់ដែលនាងបានសុំជំនួយ។

ការចាប់រំលោភលើកដំបូងបានកើតឡើងនៅក្នុងចន្លោះម៉ោង ៧ល្ងាច និងម៉ោង២យប់កាលពីព្រហស្បតិ៍ម្សិលមិញនៅឯផ្លូវស្ថានីយរថភ្លើង Witton ដែលនៅជិតកីឡដ្ឋានក្រុមបាល់ទាត់ Aston Villa ។

យោងតាមសម្តីជនរងគ្រោះបានឱ្យដឹងថា នាងបានដើរនៅតាមខ្សែផ្លូវរថភ្លើងជាមួយនឹងមិត្តរបស់នាង ប៉ុន្តែនាងត្រូវបានពង្រត់ចេញ ដោយបុរសម្នាក់ដែលព្យាយាមចូលមកចិត្តនាង។

ភ្លាមៗបន្ទាប់ពីការវាយប្រហារនោះ នាងបានដើរចេញពីផ្លូវរថភ្លើង និងបានបក់ដៃទៅអ្នកដំណើរតាមយានជំនិះម្នាក់ដើម្បីស្វែងរកជំនួយ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីនាងបានចូលទៅក្នុងរថយន្ត នាងត្រូវបានរំលោភជាលើកទីពីរដោយបុរសផ្សេងម្នាក់ទៀត។

ប៉ូលិសកំពុងបើកដំណើរការស៊ើបអង្កេត ខណៈដែលក្មេងស្រីរងគ្រោះក៏បានចំណាំភិនភាគរបស់ជនល្មើសទាំងពីរ ដែលពួកគេមានភិនភាគជាជនជាតិអាស៊ី៕ ប្រភព៖បរទេស

adverise with khmeread