TODAY ISP សូមអបអរបេក្ខជនឈ្នះការប្រកួត រចនារូបភាព (Graphic Design)

កម្មវិធីប្រកួត រចនារូបភាព (Graphic Design) របស់ក្រុមហ៊ុន TODAY ISP ត្រូវបានរៀបចំឡើងដើម្បីដាក់ឲ្យបេក្ខជន និងបេក្ខនារី មានឱកាសបញ្ចេញស្នាដៃ ទេពកោសល្យ និងបង្ហាញពីសមត្ថភាពរបស់ខ្លួន ។ កម្មវិធីនេះ បានដាក់ប្រកួតបោះឆ្នោតនៅលើទំព័រ ហ្វេសប៊ុក របស់ក្រុមហ៊ុនកាលពី ថ្ងៃទី ១៧ ខែ កក្កដា រហូតដល់ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៥ ល្ងាច ហើយក្រុមការរងាររបស់យើងក៏បានរកឃើញបេក្ខភាពដែលឈ្នះការប្រកួតនេះ។ TODAY ISP សូមចូលរួមត្រេកអរ ចំពោះបេក្ខជនជ័យលាភីលេខ ១ និងបេក្ខជនទាំង ៣ រូបផ្សេងទៀតសម្រាប់រង្វាន់លើកទឹកចិត្ត។

ចំពោះជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ធំគឺ “ការប្រើប្រាស់អ៊ិនធឺណិត TODAY Fiber 12Mbps រយៈពេល ១ ឆ្នាំពេញ” បានទៅ ព្រះតេជគុណ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Zhao Zi Long ជាមួយសម្លេងគាំទ្រ ២៩៨០ នាំមុខគេ។ សម្រាប់រង្វាន់លើកទឹកចិត្ត PowerBank 10000mAh ចំនួនបីរង្វាន់នោះបានទៅលើ បេក្ខជនទី១ គឺមានគណនីឈ្មោះ Admin Wishman មានសម្លេងគាំទ្រ ២៤៤៤។ បេក្ខជនទី២ គឺ លោក សារិ សៀងម៉េង មានសម្លេងគាំទ្រ ៥៦៦ និងបេក្ខជនទី៣ គឺ លោក Daro Keo សម្លេងគាំទ្រ ៥៤១។ 

TODAY ISP ក៏សូមអរគុណទៅដល់បេក្ខភាពដែលបានចូលរួមធ្វើការកែច្នៃរូបភាពទាំងអស់ ក៏ដូចជាមិត្តៗ និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួម ការប្រកួត ព្រមទាំងជួយបោះឆ្នោតដល់ពួកគាត់យ៉ាងសន្ធឹកសន្ធាប់។ ពីព្រោះ ការបោះឆ្នោតគាំទ្ររបស់លោកអ្នក គឺជាការលើកទឹកចិត្តដល់វត្តមានគាត់ និងស្នាដៃរបស់កូនខ្មែរខាងផ្នែក Design នេះផងដែរ។ តែយ៉ាងណា ក្រុមហ៊ុនយើងខ្ញុំ នៅតែចូលរួមសោកស្តាយចំពោះស្នាដៃស្រស់ស្អាតជាច្រើនទៀត ដែលមិនជាប់ ឫមិនបានដាក់ចូលប្រកួត។ តែ ក្រុមហ៊ុនសូមសន្យាថា នឹងរៀបចំកម្មវិធីនេះសារជាថ្មី សម្រាប់ប្អូនៗ ដែលមិនទាន់បានចូលរួម ហើយប្អូនៗមួយចំនួន បានផ្ញើរូបភាពមកមិនទាន់ពេលកំនត់ និងមិនទាន់ដឹងព័ត៌នៃការប្រកួត ឲ្យមានឱកាសបញ្ចេញស្នាដៃសាកល្បងម្តងទៀត។ បន្ថែមពីលើនេះ ការប្រកួតប្រជែងរចនារូបភាព របស់ TODAY ISP មានគោលបំណងលើកកម្ពស់រូបភាពសិល្បៈ តួអក្សរ និងតួលេខ ជាមួយរចនាបទផ្សេងៗទៀតដែលជារបស់ខ្មែរ។

គួរបញ្ចាក់ជាថ្មីថា TODAY ISP គឺផ្តល់សេវាអ៊ិនធឺណិត តាមប្រព័ន្ធអ៊ុបទិកក្រោមដី ស្របនឹងតម្រូវការលើទីផ្សារ និងអាជីវកម្មនាពេលបច្ចុប្បន្ន រួមជាមួយសេវាជំនួយបច្ចេកទេសយ៉ាងមានជំនាញបំផុត។ ចំពោះអតិថិជន ដែលមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាមរយៈគេហទំព័រ www.today.com.kh។

adverise with khmeread