ចាប់បានឆ្លាម រួចអូសតាមកាណូតបើកល្បឿនកប់ៗ រហូតត្រីដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម!!!

វីដេអូដ៏រន្ធត់មួយបានល្បីពេញបណ្ដាញសង្គម ដោយវាបង្ហាញពីកាណូតមួយបើកបរក្នុងល្បឿនលឿនអូសត្រីឆ្លាមនៅក្នុងទឹកនៅ Florida។ វីដេអូនោះបណ្ដាលឱ្យធ្វើផ្ទុះកំហឹងជាខ្លាំងនូវអ្វីដែលបុរសនោះធ្វើ ដ៏នឹកស្មានមិនដល់នោះ។

សហគមន៍នេសាទត្រីនៅរដ្ឋ Florida មិនសប្បាយចិត្តឡើយជាមួយនឹងវីដេអូនោះ ដោយពួកគេបានចាប់ចងត្រីឆ្លាមពីក្រោយកាណូត និងបើកបរក្នុងល្បឿនលឿនបំផុត។ ហើយត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ វាហោះចុះហោះឡើងនៅលើទឹកស្លាប់យ៉ាងអាណោចអាធ័មបំផុត។

វីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិងសហគមន៍មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើបុរសពីរនាក់នោះ។ ហើយបុរសនេះក៏ធ្លាប់បានផុសរូបភាពទារុណកម្មដាក់បក្សី និងផុសវានៅលើបណ្ដាញសង្គម Instagram ផងដែរ៕

adverise with khmeread