រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកលឿនជ្រុលបុកកន្ទុយកុងតឺន័រខ្ទេច

​ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងរងការខូចខាត រួញខ្ទេចកាប៊ីន សំណាងល្អអ្នកបើកបរមិនមានរងរបួស បន្ទាប់ពីបើកបោះពួយលឿនជ្រុល ទៅបុកបីក្រោយ រថយន្តកុងតឺន័រ ដែលកំពុងបង្អន់ល្បឿន កាលពីវេលាម៉ោង២ និង៥០នាទី រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

​ប្រភពបានឱ្យដឹងថា រថយន្តបង្ក ប្រភេទក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុន LM ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ឆ្នូតលឿង ពាក់ស្លាកលេខ ព្រះសីហនុ 5A-0074 អ្នកបើកបរគេចខ្លួនបាត់។ ចំណែករថយន្តកុងតឺន័រ ម៉ាក ហ៊ីណូ ពណ៌ បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-0516 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត តេងឡាយ អ្នកបើកបរ មិនស្គាល់ឈ្មោះ រថយន្តពុំមានការខូចខាត។

​សាក្សី បានឱ្យដឹងថា ដំបូងរថយន្តកុងតឺន័រ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង។ លុះដល់ចំណុចខាងលើ បង្អន់ល្បឿន ដោយសារ ផ្លូវខាងមុខ មានរថយន្តឆ្លងកាត់ ស្រាប់តែ រថយន្តបង្ក ក្រឡុកស៊ីម៉ង់ត៍ បើកល្បឿនលឿនពីជើងទៅត្បូងស្រប ទិសគ្នា ហ្វ្រាំងមិនទាន់ គេចពីរថយន្តខាងមុខ ជ្រុលទៅបុកគូទរថយន្តកុងតឺន័រ បណ្តាលឱ្យរងការខូចខាត ខ្ទេចកាប៊ីនខ្លួនឯង សំណាងល្អ មិនបង្កឱ្យមានអ្នករងរបួស។

​ប្រភពខ្លះបញ្ជាក់ថា រថយន្តបង្ក ក្រឡុកស៊ីម៉ង់ត៍ បើកពីជើងទៅត្បូង ជ្រុលទៅប៉ះចំកង់ក្រោយខាងឆ្វេង រថយន្តបែន ដឹកខ្សាច់នួយគ្រឿង ម៉ាក នីសាន់ កង់៦ ពណ៌ត្រេអ៊ី ពាក់ស្លាក លេខ ខេមរភូមិន្ទ02 3 -5498 ដែលបើកច្រាសទិសគ្នា ហើយរថយន្តបង្ករេចង្កូតទៅបុកពីក្រោយ កុងតឺន័រ ទើបបណ្តាលឱ្យរងការខូចខាតខ្ទេច។

​ក្រោយកើតហេតុ ប៉ូលិសចុះទៅអន្រាគមន៍ គូសវាស់យករថយន្តដាក់កៀនខាងជៀសវាង កកស្ទះចរាចរណ៍ រង់ចាំប៉ូលិសជំនាញចុះទៅពិនិត្យ ជាក់ស្តែង ដើម្បីរកដំណោះស្រាយជាក្រោយ៕

adverise with khmeread