adverise with khmeread 1

សំណាង​មួយ​ក្នុង​១​លាន​គ្រោះថ្នាក់​! បុរស​ថៃ​ម្នាក់​កំពុងបើក​ទ្វាររបង​ផ្ទះ​ស្រាប់តែ​ពស់​ស្ទុះ​មក​ចឹក​តែ​អត់​ស្លាប់​

​    ​កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ​កន្លងទៅនេះ បុរស​ថៃ​ម្នាក់​ប៊ិះ​នឹងត្រូវ​ពស់​ពិស ដែល​សម្ងំ​ពួន​នៅ​ពី​ក្រោយខ្នង​ចឹក​ស្លាប់ ខណៈ​គាត់​កំពុង​ចេញទៅ​បើក​ទ្វាររបង​បម្រុង​នឹង​ដើរទៅ​ក្រៅ​។ 

​    ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ពេញ​អន​ឡាញ​មួយ គេ​ឃើញ​ពស់​ដ៏​វែង​មួយ​ក្បាល​បាន​ពួន​នៅ​កន្លៀត​ជញ្ជាំង​បេតុង រួច​ឆ្មក់​វាយប្រហារ​ជនរងគ្រោះ​ដែល​ពុំបាន​ចាប់ភ្លឹក​ពីក្រោយ​ខ្នង​។ 

​    ​គេ​មិនបាន​រាយការណ៍​ឱ្យ​ច្បាស់​ថា​ទីតាំង​កើតហេតុ​នេះ​បាន​កើតឡើង​នៅ​កន្លែង​ណាមួយ​ក្នុងប្រទេស​ថៃ​នោះទេ​។ តែ​ជា​សំណាងល្អ​មួយ​ដែរ ដែល​ខោ​ក្រាស់​របស់​បុរស​នោះបាន​ជួយ​ការពារ​ជីវិត​របស់គាត់ កុំ​អី​គាត់​ប្រហែលជា​ស្លាប់​ដោយសារ​ពិសពស់​នោះ​បាត់ទៅហើយ​៕  

 

adverise with khmeread
ប្រភព៖ ណូវ៉ា

អ្នកនឹងចូលចិត្ត

មតិយោបល់