លួចម៉ូតូបាន៥ថ្ងៃត្រូវបានប៉ូលិសក្រុងបានលុងវ៉ៃខ្នោះ

​រតនគិរី ៖ ប៉ូលិសក្រុងបានលុងបានឃាត់ខ្លួនជនសង្ស័យម្នាក់នាថ្ងៃទី២៨​ កក្កដា ២០១៧ វេលាម៉ោង២រសៀល ដែលពាក់ព័ន្ធ អំពើលួចយកម៉ូតូកាលពីថ្ងៃទី២៤ កក្កដា ​ឆ្នាំ ២០១៧ ម៉ោង១១ និង២៥នាទីយប់នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អស្ថិតនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ផេង ខ្យង អាយុ២៤ឆ្នាំ មុខរបរ មិ​ន ពិតប្រាកដ (ទើបចេញពីពន្ធនាគារ) ជនជាតិខ្មែរ មានទីលំនៅភូមិ ២ វិឡាកាត់ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

​បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងបានលុង ដើម្បីបំពេញសំណុំរឿង តាមនីតិវិធីបញ្ចូនទៅសាលាដំបូងខេត្ត៕

adverise with khmeread