ហាងផ្ការ Secret Garden ចូលរួមពិព័រណ៍ “បៃតង”

ដោយ-ខ្មែររីដ

ភ្នំពេញ-ក្រឡេកមើលសម្រស់កញ្ញា រំដួលលិចទឹក កាលពីព្រឹកថ្ងៃទី២៩ កក្កដា នៅក្នុងអគារហុងកុងលែន បានប្រារព្វកម្មវិធី តាំងពិព័រណ៍ ក្រោមប្រធានបទ “បៃតង” គេឃើញកញ្ញា រំដួលលិចទឹកឈរបង្អួតសម្រស់របស់ខ្លួន នៅស្តង់ហាងផ្ការ Secret Garden ដែលរំលេចទៅដោយម្កុដ ដែលធ្វើចេញពីផ្ការឈូក។ ភាពប៉ិនប្រសព្វ ដែលឆ្នៃចេញពីផ្ការឈូកនិងស្លឹកឈើផ្សេងទៀត ក្នុងន័យរួមគ្នា រក្សារបរិស្ថាន ដាំដើមឈើ ដើម្បីជាជម្រករបស់សត្វ និងមនុស្ស។ 

ជាការតាំងបង្ហាញក្រោមប្រធានបទ “បៃតង” ហាងផ្ការ Secret Garden បានឆ្នៃម៉ូតផ្កា បាច់ផ្ការ កន្ត្រកផ្កា ចេញជារូបរាងផ្សេងៗ ដើម្បីចូលរួមក្នុងការតាំងបង្ហាញផលិតផល និងការតុបតែងឆ្នៃប្រឌិត បន្ថែមទៀតក្រៅពីបាច់ផ្ការ។ 

កញ្ញា ផាន់ សុគន្ធារី អ្នកចាត់ការទូរទៅ ហាងផ្ការ Secret Garden បានឲ្យដឹងថា ការចូលរួមថ្ងៃនេះ គឺចង់បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមទស្សនា ក្នុងពិធីតាំងពិព័រណ៍នេះ ថា កូនខ្មែរក៏អាចឆ្នៃបាច់ផ្ការ កន្រ្តកផ្ការ ដ៏ស្រស់ស្អាត មិនចាញ់បរទេស ប៉ុន្មានឡើយ។ ជាក់ស្តែង ហាង Secret Garden ក៏មានទទួលរៀបបាច់ផ្ការ ដែលឆ្នៃចេញពីផ្ការខ្មែរ ដូចជាផ្ការឈូក ផ្ការម្លិះ និងផ្ការចាន់ធូ និងផ្ការផ្សេងៗទៀត។ 

កញ្ញា បានបន្ថែមថា ហាងផ្ការ Secret Garden ក៏មានផ្ការល្អៗ ដែលកម្ម៉ង់ពីបរទេស ទៅតាមប្រភេទផ្ការ មានផ្ការខ្លះនាំចូលពីប្រទេសហូឡង់ ចិន ថៃ វៀតណាម។ កញ្ញា បញ្ជាក់ថា ប្រសិនបើបងប្អូន ចាប់អារម្មណ៍ត្រូវការបាច់ផ្ការ កន្រ្តកផ្ការស្អាតៗ អាចទាក់ទងមក ទូរស័ព្ទលេខ ០១៧/០១៥ ៧៦០ ៣៣៣ ឬចូលមកកាន់ ហ្វេសប៊ុកផេក Secret Gargen Shop-Florist Cambodia៕

adverise with khmeread