Liverpool គ្រោងដាក់សំណើលើកចុងក្រោយ៧០លានផោនដើម្បីខ្សែបម្រើ Naby Keita ពីក្លឹបអាល្លឺម៉ង់ Leipzig

          ក្លឹបហង្សក្រហម​ Liverpool មិនទាន់បោះបង់ចោល​ការតាមប្រមាញ់​ខ្សែ​បម្រើ​ Naby Keita ពីក្លឹប Leipzig នៅឡើយទេ​ ហើយ​គេជឿថា កីឡាករ​វ័យ២២ ឆ្នាំ​រូប​នេះបាន​ណែនាំ​ទីប្រឹក្សា​របស់​ខ្លួន​ធ្វើយ៉ាងណា​ឲ្យខ្លួនអាចចេញពី​ក្លឹប Leipzig ។

          អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានទទូច​ឲ្យ​ក្លឹបរបស់​លោក​ព្យាយាម​ជាលើកចុងក្រោយ​ ដើម្បី​ផ្ទេរ​កីឡាករ Keita ហើយអាចកើតមាន នៅសប្តាហ៍ក្រោយដោយដាក់សំណើ​៧០លានផោន។

           កីឡាកររូបនេះមិនសប្បាយចិត្តដោយសារតែ​គ្រូ​បង្វឹកក្លឹប Leipzig បាន​ធ្វើការអត្ថាធិប្បាយ​ថា “អ្នកភូមិទាំងមូលនៅ Guinea បានណែនាំ​ឲ្យ​ខ្លួន​ចាក​ចេញពី​ក្លឹបនេះ៕

adverise with khmeread