គ្រូបង្វឹកក្រុម Chelsea កំពុងពិនិត្យមើលលទ្ធភាពនៃការផ្ទេរខ្សែបម្រើ Renato Sanches ពីក្លឹប Bayern Munich

          គ្រូបង្វឹកក្រុម Chelsea លោក Antonio Conte បានសាកសួរក្លឹប Bayern Munich ពាក់ព័ន្ធនឹងខ្សែបម្រើ Renato Sanches។ គ្រូបង្វឹក​រូបនេះ​បានព្រមាន​ក្លឹប Barcelona ផងដែរ ​ឲ្យបំភ្លេច​ចោល​គោលដៅ​ផ្ទេរ Eden Hazard ដើម្បីយក​មក​​​ជំនួស​កីឡាករ Neymar។

          ចំណាប់អារម្មណ៍នេះបានកើតមាន​បន្ទាប់ពី​ក្រុម​​ Chelsea ប្រកួត​ចាញ់​ក្រុម​Bayern Munich ៣-២ កាលពីថ្ងៃអង្គារ។​​ គេជឿថា លោក Conte បានពិភា​ក្សា​​​យ៉ាងជាក់លាក់ជាមួយក្រុម Bayern អំពី Renato ។

          ក្លឹប ​AC Milan ចង់ខ្ចីជើង​ខ្សែបម្រើ​រូបនេះ។ Renato អន្ទះសារ​ចង់ចាក ចេញនៅ​រដូវក្តៅនេះ ដើម្បីស្វែងរកឱកាសលេងក្នុងក្រុម​ជម្រើសដំបូង។ ថ្នាក់ដឹក នាំក្លឹប Chelsea បាន​ប្រឹងប្រែងយ៉ាងសកម្ម​ដើម្បីអាច​នាំយក​កីឡាករឆ្នើមៗ​បន្ថែមទៀត​សម្រាប់ផែនការរដូវកាល​ថ្មីនេះ៕

adverise with khmeread