លោក Mauricio Pochettino បានវាយប្រហារពាក្យសម្តីតបទៅលោក Antonio Conte វិញ

          គ្រូបង្វឹកក្រុម Spurs លោក Mauricio Pochettino បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​លោក Antonio Conte ដោយប្រាប់​គ្រូបង្វឹក​ Chelsea ​រូបនេះឲ្យ​​បង្ហាញ​ការគោរព​ចំពោះលោកឲ្យបានច្រើនជាងនេះ។

          គ្រូបង្វឹកក្រុម Chelsea ធ្លាប់បានរិះគន់​លោក Pochettino និង​ក្លឹប Spurs ដោយ​និយាយថា វាមិនមែនជារឿង​អាក្រក់ពេកទេប្រសិនបើ​ពួកគេ​មិនអាចលើក ពាន​ក្របខណ្ឌ EPL​ ឬ CL​ ពីព្រោះក្តីរំពឹងរបស់ពួកគេមិនច្រើន​ដូចក្លឹបនៅ​ពហុ កីឡាដ្ឋាន Stamford Bridge ។

          Conte ក៏បានប្រាប់ផងដែរថា លោក​នឹងទិញ​កីឡាករ Harry Kane របស់​ក្រុម Spurs ប្រសិនបើ​លោកមានលទ្ធភាព​និងបាន​ហៅ​ខ្សែប្រយុទ្ធអង់គ្លេស​រូបនេះ​ថា ជា​ខ្សែប្រយុទ្ធ​ឆ្នើម។

          ប៉ុន្តែលោក​ Pochettino​ ក៏បានរិះគន់​តបវិញ​ ខណៈ​ពេល​លោកកំពុងរៀបចំ​ក្រុម​ដែល​បាន​បញ្ចប់​នៅលេខរៀងទី​២នៅក្រុបខណ្ឌ EPL​ កាល​ពី​រដូវកាល​មុន សម្រាប់ជំនួបជាមួយ​ក្រុម​​ Man City នៅ​លើ​ទឹកដីអាមេរិក។

          លោក Pochettino បាននិយាយថា “វាធ្វើឲ្យខ្ញុំអស់សំណើច​នៅពេល​គាត់ និយាយ​អំពី​ Kane ពីព្រោះខ្ញុំមិនដឹងថា ហេតុអ្វីបានជាអ្នកផ្សេងយកចិត្តទុក​ដាក់​លើកីឡាកររបស់ខ្ញុំ​និងក្លឹបរបស់យើងខ្លាំងម៉្លេះ​”។

          លោកបានបន្តថា “ខ្ញុំគោរព​រាល់ទស្សនទាំងអស់។ ខ្ញុំគោរពកីឡាករ​ផ្សេង ក្លឹបផ្សេង អ្នកចាត់ការ​ផ្សេងទៀតនិង​ម្ចាស់ក្លឹបផ្សេងៗ។​ ការងាររបស់ខ្ញុំគឺត្រូវ​ផ្តោតការយកចិត្តទុកដាក់​លើ​កីឡាករ​របស់ខ្ញុំ និងក្រុមរបស់ខ្ញុំ ហើយ​ព្យាយាម​ធ្វើការងារ​ជាមួយ​ថ្នាក់ដឹកនាំ អ្នកគាំទ្រ និង​អ្វីៗដែលពាក់ព័ន្ធនឹងក្លឹប​។ ខ្ញុំបង្ហាញ​ការគោរព៕

adverise with khmeread