AC Milan បញ្ជាក់ពីការចរចាជាមួយភ្នាក់ងាររបស់ Diego Costa

          ក្លឹប AC Milan បានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាករ Diego Costa នៅរដូវក្តៅនេះ ប៉ុន្តែ​ប្រធាន​បច្ចេកទេសលោក Marco Fassone បាន​រក្សាភាព​ស្ងាត់ស្ងៀម​ពាក់ព័ន្ធនិងការផ្ទេរ​ខ្សែប្រយុទ្ធរបស់ក្លឹប Chelsea រូបនេះ។

          Costa ប្រាកដជាចាកចេញពីពហុកីឡាដ្ឋាន Stamford Brige នៅ​រដូវក្តៅ​នេះ បន្ទាប់ពីត្រូវបានប្រាប់ថា ខ្លួនលែងមាន​អនាគតនៅក្រោមការ​ដឹកនាំ​របស់​លោក Antonio Conte ហើយ។

          អតីតក្លឹប Atletico Madrid របស់ Costa កំពុងនាំមុខគេក្នុងការតាមប្រមាញ់​​កីឡាកររូបនេះ​ ហើយកីឡាកររូបនេះក៏បានបង្ហោះរូបភាពពាក់អាវក្រុម Atletico ទៀតផង​។ ប៉ុន្តែ​បម្រាមចំពោះ Atletico ​ទាក់ទងនឹងការផ្ទេរកីឡាករគឺជាបញ្ហា​ហើយ​ AC Milan ប្រហែលជាចង់​ឆ្លៀត​ឱកាសនេះ។

          លោក Fassone បាននិយាយថា “​ Costa គឺជាកីឡាករ​ឆ្នើម​ ប៉ុន្តែគាត់គឺជា កីឡាកររបស់ Chelsea​ ហើយខ្ញុំមិនចង់និយាយពីកីឡាក​រមក​ពីក្លឹបផ្សេងទេ”។ មានព័ត៌មានថា Costa អាចនឹងខ្ចីជើងទៅលេងនៅអ៊ីតាលីរហូតដល់ខែ​មករា​​មុន​ពេល​ផ្ទេរទៅកាន់​ក្លឹប Atletico ៕

adverise with khmeread