adverise with khmeread 1

តើ Busquets នឹង​ចាក​ចេញពី Barcelona ដើម្បី​ចូលរួម​ជាមួយ​លោក Guardiola នៅ​ក្លឹប Man City?

​កីឡាករ Sergio Busquets បាន​សរសើរ​លោក Pep Guardiola មិន​ដាច់​ពី​មាត់ ចំពោះ​ការដែល​គ្រូបង្វឹក​រូបនេះ​បានផ្តល់​ឱកាស​ឲ្យ​រូបគេ​បានបង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​អ្នកមាន​បុណ្យ​កាល​គាត់​នៅ​ដឹកនាំ​ក្លឹប​នេះ​។ ហើយ​គាត់​ក៏បាន​បង្ហើប​ផងដែរ​ថា គាត់​ពេញ​ចិត្តនឹង​ធ្វើការ​ជាមួយ​លោក Guardiola ម្តងទៀត​។​

​ខ្សែបម្រើ​រូបនេះ ដែលមាន​កុងត្រា​ជាមួយ Barcelona រហូតដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ និង​បច្ចុប្បន្ន​មានតម្លៃ​ខ្លួន ១៥០ លាន​យ៉ូ​រ៉ូ បាន​បង្ហាញថា មាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​អាចធ្វើ​ឲ្យ​រូបគេ​ផ្លាស់ប្តូរ​ចិត្ត​ចាក​ចេញពី​ក្រុម​អ្នកមាន​បុណ្យ​បាន ក្នុងនោះ​គឺ​ប្រពន្ធ​របស់គាត់​និង​លោក Guardiola​។​

​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ ESPN កីឡាករ​រូបនេះ​បាន​និយាយថា "​ប្រពន្ធ​ខ្ញុំ​កំពុងស្នាក់នៅ​ទីនេះ ហើយក៏​ជា​អ្នកគាំទ្រ Barça ដែរ អ​ញ្ជឹ​ង​ខ្ញុំ​មិន​គិតថា​នឹងមាន​បញ្ហា​ផ្ទាល់ខ្លួន​ជាមួយ​នាង​ទេ​។ ចំពោះ​បាល់ទាត់​វិញ គឺ​លោក Guardiola​។ ខ្ញុំ​ជំពាក់​គុណ​គាត់​ច្រើនណាស់ ហើយ​វា​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​លេង​ជាមួយ​គាត់​ម្តងទៀត ប៉ុន្តែ​គាត់​ដឹងថា នេះ​ជា​ក្លឹប​របស់ខ្ញុំ និង​ជា​ក្លឹប​របស់គាត់​ដែរ ហើយ​ខ្ញុំ​មិន​គិតថា​គាត់​នឹង​សុំ​ខ្ញុំ​ទៅលេង​ជាមួយ​គាត់​នោះទេ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

អ្នកនឹងចូលចិត្ត

មតិយោបល់