ឪពុកម្តាយមិនគួរបង្ហាត់កូនឱ្យឆាប់ចេះបន្ទោរបង់នៅអាយុ ២ ឬ ៣ ឆ្នាំទេ បើដឹងហេតុផលទាំង ៦ នេះ

ការបង្ហាត់កូនតូចៗរបស់ខ្លួនគឺជាគោលដៅសំខាន់មួយសម្រាប់ឪពុកម្ដាយគ្រប់រូប។ វាគឺជាមេរៀនជីវិត ដែលក្មេងក្មាងត្រូវចាំអស់មួយជីវិតរបស់វា។ មានប្រទេសជាច្រើនក្នុងអឺរ៉ុប បានបង្ហាត់កូនរបស់ពួកគេរៀនបន្ទោរបង់ ដែលជាការលើកទឹកចិត្តដ៏ធំបំផុតមួយ។ ប៉ុន្ដែមិនមែនមានតែអឹរ៉ុបទេ គ្រួសារជាច្រើនទៀតក្នុងពិភពលោកនេះសុទ្ធតែបានបង្រៀនក្មេងបន្ទោរបង់ទាំងអស់។

ប៉ុន្ដែមុនអ្នកបង្ហាត់ សួរខ្លួនឯងមួយសំណួរសិន។ តើក្មេងអាយុក្រោម ២ ឆ្នាំត្រូវបង្រៀនបន្ទោរបង់ឬយ៉ាងណា? ចម្លើយគឺទេ ហាមដាច់ខាត។ ហេតុអ្វី? មានហេតុផលចំនួន ៦ ដែលក្មេងក្រោម ២ ឆ្នាំមិនត្រូវបង្រៀនបន្ទោរបង់ដោយខ្លួនឯង។

១. មិនមានបទពិសោធន៍ ៖ នៅពេលយើងបង្រៀនក្មេងបន្ទោរបង់ គឺវាអាចជុះដោយខ្លួនវាបាន ប៉ុន្ដែវាចាំតែអ្វីដែលអ្នកបង្រៀនប៉ុណ្ណោះ។ នៅពេលវានៅសាលា ឬកន្លែងណាមួយតែឯង នោះវាមិនហ៊ានបន្ទោរបង់ទេ ជាហេតុទប់រហូតមកដល់ផ្ទះទើបជុះ ដែលទង្វើបែបនេះមិនល្អសម្រាប់សុខភាពក្មេងទេ។

២. ធ្វើឱ្យរលាកផ្លោកនោម ៖ នៅពេលក្មេងទប់នោម ដោយសារតែស្ថិតក្នុងម៉ោងសិក្សា និងមិនហ៊ានសុំបត់ជើង ជាហេតុរាគរលាកផ្លោកនោម។

៣. ទល់លាមក ៖ ការទប់យូរៗពេកធ្វើក្មេងទល់លាមក ហើយនៅពេលយើងផ្ដល់ជាតិសរសៃទាបពេកដល់ក្មេងក៏ធ្វើឱ្យទល់លាមកដែរ។

៤. ឆ្លងមេរោគក្នុងទឹកនោម ៖ ការទប់នោមយូរពេក ធ្វើឱ្យទឹកនោមឆ្លងមេរោគ។ នៅពេលក្មេងមិនបញ្ចេញទឹកនោមទេ ឱកាសឆ្លងមេរោគខ្ពស់ណាស់។

៥. រារាំងការលូតលាស់របស់ក្មេង ៖ វាមិនល្អទេ ដែលក្មេងទប់ជុះអាចម៍និងនោមបែបនេះ។

៦. កុំបោះបង់កន្ទបកូនក្មេង ៖ ក្មេងដែលពាក់កន្ទប នឹងមិនទប់ ការជុះនោមឬអាចម៍ទេ ជាហេតុធ្វើឱ្យពួកគេមានសុខភាពប្លោកនោមល្អ។ ប៉ុន្ដែវាជាការមិនល្អឡើយ ដែលអ្នកបង្ហាត់ក្មេងបន្ទោរបង់ទាំង គ្នាខំទប់ស្ទើរដាច់ខ្យល់ទម្រាំអាចឡើងទៅជុះមាត់បង្គន់បាន៕

adverise with khmeread