ភោជនីយដ្ឋានមួយជួយរៀបចំកន្លែងមួយឱ្យកូនប្រុសជាទាហានម្នាក់ ដើម្បីពញ្ញាក់អារម្មណ៍គាត់នៅអាហារពេលល្ងាចថ្ងៃខួបកំណើត! ប៉ុន្ដែមិននឹកសា្មនថារឿងទៅជាបែបនេះសោះ!

រឿងរបស់ទាហានម្នាក់ពញ្ញាក់អារម្មណ៍ឪពុករបស់ខ្លួននៅភោជនីដ្ឋានមួយបានកំពុងចែករំលែកពេញបណ្ដាញសង្គម។ យើងធ្លាប់បានមើលឃើញរឿងនិងដំណឹងការរួបរួមគ្នាវិញជាមួយនឹងឪពុកនិងកូន ដែលបែកគ្នាជាយូរមកហើយនោះលើបណ្ដាញសង្គមរាប់ភ្លេច ប៉ុន្ដែរឿងរបស់ទាហានម្នាក់នេះគឺពិសេសសម្រាប់គ្រួសារគាត់ទាំងមូល។

នៅទីក្រុង Orange Park រដ្ឋ Florida មានភោជនីយដ្ឋានដ៏ល្បីមួយមានឱកាសរៀបចំការវិលត្រឡប់ពីសមរភូមិរបស់ខ្លួនដើម្បីពញ្ញាក់អារម្មណ៍ឪពុកខ្លួន។ ហើយភោជនីយដ្ឋាន Texas Roadhouse មានកិត្តិយសរៀបចំឱ្យគ្រួសារនោះ។

ប្រពន្ធឈ្មោះ Courtney Adams មានប្ដីឈ្មោះ Lee Adams បានកត់សម្គាល់ថា ប្ដីរបស់នាងនឹងមកផ្ទះវិញពីប្រទេសអាល្លឺម៉ង់ដើម្បីពញ្ញាក់អារម្មណ៍ឪពុកខ្លួននៅថ្ងៃខួបកំណើតគាត់។ Courtney បានកក់កន្លែងនៅភោជនីយដ្ឋាន Texas Roadhouse ដើម្បីជួបជុំគ្នានៅម៉ោង ៦ ល្ងាច និងជូនដំណឹងថាមានមនុស្សជាង ១០ នាក់នឹងទៅទទួលទានអាហារ។

ប្រពន្ធរបស់ទាហាននោះមិនអាចទ្រាំមិនចែករំលែកក្ដីរំភើបនៃការវិលត្រឡប់មកវិញរបស់ប្ដី ដល់ឪពុកបានដឹងឡើយ។ ឮដូច្នោះ ភោជនីដ្ឋាននោះក៏សម្រេចចិត្តថា ពួកគេចង់ធ្វើជាផ្នែកមួយនៃការវិលត្រឡប់មកផ្ទះវិញរបស់គ្រួសារលោកស្រី និងបានជួយដល់គាត់លើសពីការកក់តុអាហារទៅទៀត។

ហើយពេលនោះឪពុករបស់ Lee បានអង្គុយនៅភោជនីយដ្ឋាននោះរួចស្រេចទៅហើយ នៅពេល Lee បានបង្ហាញខ្លួន។ ដើម្បីរក្សាការសម្ងាត់ដល់នាទីចុងក្រោយ ភោជនីយដ្ឋាន Texas Roadhouse បានឱ្យ Lee លាក់ខ្លួន ដើម្បីដើរទៅក្បែរឪពុករបស់ខ្លួន។

ពេលនោះម្ចាស់ហាងបានត្រៀមកាមេរ៉ាទូរស័ព្ទដៃដើម្បីត្រៀមចាំថតសកម្មភាព ហើយនៅពេល Lee ដើរទៅជិតឪពុកខ្លួន គាត់ស្រឡាំងកាំងផង អរផងនៅពេលបានឃើញកូនរបស់ខ្លួន។

រឿងភ្ញាក់ផ្អើលជាងនេះទៅទៀត នៅពេលវិក្កយបត្រមកដល់។ វិក្កយបត្រនោះមានតម្លៃសូន្យដុល្លារ គឺម្ចាស់ហាងបានផ្ដល់ឥតគិតថ្លៃដល់គ្រួសារនោះ។ ហើយ Courtney បានចែករំលែកវិក្កយបត្រនោះលើបណ្ដាញសង្គម និងមានការកោតសរសើរពីសំណាក់អ្នកលេងអ៊ីនធឺណេតជាខ្លាំង៕

adverise with khmeread