adverise with khmeread 1

អាវុធហត្ថ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ជាមួយ​ថ្នាំញៀន​រាប់រយ​កញ្ចប់​តូច​

     ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ​ចាប់ខ្លួនកាលពី​ល្ងាច​ថ្ងៃទី​១០​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ខ​សែន​សុខ ដោយ​ដកហូត​វត្ថុតាង​មួយចំនួន​។​

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំងគ្រឿងញៀន​រាជធានី​សហការ​ចុះបង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ជា​លទ្ធផលឃាត់ខ្លួន​មនុស្ស​៣​នាក់​ក្នុងនោះ​ស្រី​ម្នាក់​គឺ​១-​ឈ្មោះ ជា វណ្ណឌី ហៅ ខ្មៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​ស្នាក់នៅ​​បន្ទប់​ជួល​ខាងលើ​,២-​ឈ្មោះ យឿន ចាន់​ដា​រ៉ាភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​មិន ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​៣​ឈ្មោះ ហួត ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដជា​ស្រី​ស្នេហ៍​របស់​ឈ្មោះ​ជា វណ្ណឌី​។​

     មន្ត្រី​ដដែល​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន ១-​ម្សៅ​ក្រាម​ស​ថ្លា​១១​កញ្ចប់​(​តូច​៣​ធំ​ល្មម​៧​និង​ធំ​១​កញ្ចប់​)​បើ​គិត​ទៅ​ស្មើ​រាប់រយ​កញ្ចប់​តូច​ឯណោះ​ ២-​ទូរស័ព្ទ​១​គ្រឿង​៣-​កាបូប​ដាក់​លុយ​១​មាន​លុយ​២​ដុល្លារ ៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​មួយ​៥-​ប្រដាប់​ចូក​មួយ​៦-​ថង់​ច្រកថ្នាំ​មួយចំនួនធំ​និង​សម្ភារ​:​សម្រាប់​ប្រើប្រាស់​មួយចំនួន​។​

     បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់​ខាងលើ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​កំពុងធ្វើការ​សាកសួរ​ដើម្បី​បន្ត​នីតិវិធី​៕

adverise with khmeread

មតិយោបល់