"នាងខ្ញុំមិនខ្លាចទេ"!!! ស្រីស្អាតអង់គ្លេសប្រកាសចូលរួមជាមួយចលនាតស៊ូដើម្បីប្រយុទ្ធប្រឆាំង ISIS

ជាងកែសម្ផស្សជនជាតិអង់គ្លេសម្នាក់ បានផ្លាស់ទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីបម្រើការងារសម្រាប់ចលនាស្រ្តីតស៊ូដ៏ល្បីល្បាញមួយប្រឆាំងទៅលើពួកឧទ្ទាម ISIS ។

នាង Laura Jones វ័យ ២៤ឆ្នាំ មកពីតំបន់ជាយក្រុង Fazakerley នៃទីក្រុង Liverpool បានជម្នះប្រកាសថា នាងមិនភ័យខ្លាចក្រុមឧទ្ទាមមួយនេះឡើយ ហើយកំពុងទន្ទឹងចាំការងារថ្មីរបស់នាងជាមួយនឹងអ្នកបដិវត្តន៍អំបូរឃឺតនាង Helly Luv ។

តារាចម្រៀងហ្វាំងឡង់អំបូរឃឺត និងជាសកម្មជនសិទ្ធិស្រ្តីនាង Helly Luv ត្រូវបានពួក ISIS ដាក់ក្នុងបញ្ជីតាមចាប់ខ្លួន បន្ទាប់ពីបានផ្តិតនូវវីដេអូបទចម្រៀងមួយចម្អកឱ្យពួក ISIS ។

ផ្ទះថ្មីរបស់នាង Jones នឹងស្ថិតនៅក្នុងទីក្រុង Erbil ដែលជាទីក្រុងទើបតែរំដោះបានមួយពីកាយវាយប្រហារចុងក្រោយដ៏ខ្លាំងក្លាទៅលើពួក ISIS នៃទីក្រុង Mosul ៕

 

adverise with khmeread