លោក Pep Guardiola: ការតាមប្រមាញ់ Sanchez និង Mbappe អាចនឹងត្រូវបញ្ចប់

ក្រុម Man City អាចនឹងបោះបង់គោលដៅផ្ទេរចម្បងរបស់​ខ្លួន​គឺ​ខ្សែប្រយុទ្ធ​Alexis Sanchez របស់​ក្លឹប​ Arsenal និង​កីឡាករ Kylian Mbappe របស់ក្លឹប Monaco បន្ទាប់ពី​លោក Pep Guardiola ទទួលស្គាល់ថា លោកបានចំណាយ ថវិកាស្ទើរតែអស់ទៅហើយ​។

ខ្សែប្រយុទ្ធ Sanchez និង Mbappe ត្រូវបានភ្ជាប់ទៅនឹងកិច្ច​ព្រម​ព្រៀង​ផ្ទេរមកកាន់ពហុកីឡាដ្ឋាន Etihad ប៉ុន្តែ​លោក Guadiola សារភាព​ថា City ប្រហែលជាគ្មានថវិកាគ្រប់គ្រាន់ដើម្បីផ្ទេរខ្សែប្រយុទ្ធទាំងពីរនេះទេ។

លោក Guardiola បាននិយាយថា “យើងនឹងចាំមើលថា តើយើងអាច ទិញ​កីឡាករបន្ថែមទៀតបានទេព្រោះយើងបានចំណាយ​​ច្រើន​រួចហើយ”។ ក្រុម City បានចុះកិច្ចព្រមព្រៀងផ្ទេរ Bernardo Silva, Benjamin Mendy, Ederson, Kyle Walker, Douglas Luiz និង Danilo ក្នុងតម្លៃផ្ទេរសរុប​២១៥ លានផោន៕

adverise with khmeread