NISSAN NAVARA បុក VIVA ខ្ទេចវ៉ុលស្លាប់បុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ

​កណ្តាល ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី២៩ កក្កដា ២០១៧ វេលាម៉ោង១១ និង៥០នាទី យប់បង្កឡើង រវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ម៉ូតូ ខូចខាតម៉ូតូ១គ្រឿង (ខ្ទេចអស់និងរថយន្ត ១គ្រឿង)។

​ប៉ូលិសនិយាយថា ដំបូងមានរថយន្ត បង្កម៉ាក NISSAN NAVARA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 4228 បានធ្វើដំណើរទិសដៅ អ្នកលឿង ទៅភ្នំពេញបើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណបានគេចខ្លួន។

​ពេលបើកមកដល់ចំណុចកើតហេតុ ស្ថិតលើផ្លូវជាតិលេខ០១ ចំណុចគីឡូម៉ែត្រ លេខ 45-46 ភូមិ សំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្រាប់បុកជាមួយ ម៉ូតូ ១គ្រឿងម៉ាក VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A.2656 បើកបរដោយឈ្មោះ (មិនទាន់ស្គាល់អត្តសញ្ញាណ) ក្នុងខ្លួនគ្មានឯកសារសម្គាល់។

​ទទួលបានព័ត៌មានប៉ូលិសផ្នែកជំនាញបានចុះដល់ចំណុច កើតហេតុពិនិត្យវាស់វែងប្រមូលយកមធ្យោបាយមកកាន់អធិការដ្ឋាន។ ចំណែកសពរងគ្រោះ កំពុងស្រាវជ្រាវរកក្រុមគ្រួសារសព មកទទួលយកទៅធ្វើបុណ្យ៕

adverise with khmeread