ពិធីការិនីទូរទស្សន៍ចិន ដួលសន្លប់លើវេទិកាដោយសារខ្វះជាតិស្ករ បែរជាទស្សនិកជននាំគ្នាទះដៃអបអរ ស្មានតែនាងសម្តែង!!!

ពិធីការិនីទូរទស្សន៍ម្នាក់បានដួលសន្លប់អំឡុងការផ្សាយផ្ទាល់មួយ ស្របពេលទស្សនិកជនខ្លះគិតថា វាជាការសម្ដែង។

អ្នកនាង ចាងហាន វ័យ ២៦ ឆ្នាំបានធ្វើជាពិធីករក្នុងកម្មវិធីបញ្ចេញសមត្ថភាពមួយនៅចំពោះទស្សនិកជននៅប្រទេសចិនភាគខាងជើង ស្របពេលបេក្ខជនម្នាក់បានណែនាំខ្លួននៅលើឆាក ប៉ុន្តែរំពេចនោះគាត់ក៏បានបាត់បង់ស្មារតីនិងដួលផ្ងារក្រោយតែម្ដង។

ទស្សនិកជនខ្លះដែលបានទស្សនាកម្មវិធី "The Most Beautiful Handan People" ដំបូងបានគិតថា នាងគ្រាន់តែសម្ដែងដើម្បីកំដរបរិយាកាស ប៉ុន្តែភ្លាមៗពួកគេបានដឹងថា ស្ថានការណ៍នៅលើឆាកមិនមែនជាការសម្ដែងឡើយ។

អំឡុងពេលនោះថែមតែងមានពាក្យចចាមអារ៉ាមថា កញ្ញាវ័យ ២៦ ឆ្នាំរូបនេះបានទទួលមរណភាពទៀតផង។

ប៉ុន្តែក្រោយមក ស្ថានភាពរបស់នាងត្រូវបានរាយការណ៍ថា នាងកើតជំងឺ Hypoglycaemia ឬខ្វះជាតិស្ករក្នុងឈាម ដែលវារឹតតែធ្ងន់ធ្ងរដោយសារជាប់រវល់ការងារខ្លាំង៕


 

adverise with khmeread