adverise with khmeread 2

ឃាត់ខ្លួន​បុរស​២​នាក់​និង​នារី​ម្នាក់ ពាក់ព័ន្ធ​និង​ថ្នាំញៀន​១​កញ្ចប់​តូច​

     ភ្នំពេញ ៖ បុរស​២​នាក់​និង​នារី​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ខណៈពេល​ជិះ​ម៉ូតូ ចូលទៅ​កន្លែង​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​ឆែកឆេរ​អាវុធជាតិផ្ទុះ កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី​យប់ ថ្ងៃទី ១០ កុ​ម្ភះ ២០១៦ នៅ​ចំណុច​ផ្លូវ ១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

    ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ខណ​:​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ​
​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ចរាចរ​ផ្លូវគោក និង​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ បានដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ឆែក​រក​អាវុធជាតិផ្ទុះ និង​រឹតបន្តឹង ច្បាប់​ចរាចរ​ផ្លូវគោក ។​

    ខណៈពេល​កំពុង ប្រតិបត្តិការ​ក៏​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក AXELO​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BN-2706 ទិសដៅ​ពី​លិចទៅ​កើត ខណៈ​ឃើញ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជនសង្ស័យ​ដែល​រក្សាទុក​សារធាតុ​ញៀន ជា​អ្នក​ឌុប បាន​ជិះ​ម៉ូតូ​រត់​េ​គច​ពី​កម្លាំង​តែ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ព័ទ្ធ​ចាប់បាន និង​ឆែក​រកឃើញ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច ឧបករណ៍​សម្រាប់​ជក់​មួយចំនួន ។​

    សមត្ថកិច្ច​បាន​បន្តថា ជន​ទី​១-​ឈ្មោះ​គឹម ប៊ុន​ហុង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ជា មន្ត្រី​កិច្ចសន្យា ផ្នែក​បញ្ជូន​ព័ត៌មាន ស្នាក់​ផ្ទះ​លេខ ៣៧ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ទី​២-​ឈ្មោះ ញឹម ពេ​ជ្យ​ដា ភេទ​ស្រី អាយុ​១៨ មាន​មុខរបរ​នៅផ្ទះ​ហើយ​ស្នាក់​ផ្ទះជួល​នៅ​សង្កាត់​ទួល​សង្កែ និង​ទី​៣​ឈ្មោះ ភា ថុ​ណា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​លក់​ខោអាវ​នៅ​ផ្សារ​អូឡាំពិក ស្នាក់នៅ​ផ្ទះជួល​ជិត​ពេទ្យ​សែន​សុខ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុកកំណើត​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

     ក្រោយពេល​ឃាត់​បាន​ជនសង្ស័យ​ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង និង​ម៉ូតូ​១​គ្រឿង ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ បញ្ចូនទៅ​ឲ្យ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​ឯកសារ ប​ញ្ចូ​ន​ឡើង​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់