អស់ទាស់!!! កសិករខ្មែរម្នាក់ស្រាវជ្រាវ ៦ ឆ្នាំ ទើបរកឃើញវិធីដាំ "ចេកណាំវ៉ាតឿ" ធន់អាកាសធាតុក្តៅ ធន់ខ្យល់ បានផលច្រើនមិននឹកស្មានដល់!

កសិករខ្មែរម្នាក់ បានស្រាវជ្រាវរកវិធីដាំ "ចេកណាំវ៉ាតឿ" អស់រយៈពេល ៦ ឆ្នាំ ដែលទីបំផុតគាត់អាចរកឃើញវិធីអស្ចារ្យ ដាំបានផលច្រើន ស្ទើរមិនគួរឱ្យជឿ ហើយជាពិសេស វាធន់នឹងអាកាសធាតុក្តៅ ធន់នឹងខ្យល់។ 

យោងតាមផេកហ្វេសប៊ុករបស់លោកសុខ បូរិន ដែលមានឈ្មោះ "Sok Borin Handicraft" បានសរសេរយ៉ាងដូច្នេះ "ការសិក្សារពីការដាំចេកណាំវ៉ារយៈពេល ៦ឆ្នាំមកនេះ បានរកឃើញណាំវ៉ាតឿ ដែលមានសក្តានុពលជាងគេ ដុះមិនរិះដី ធននឹងអាកាសធាតុក្តៅ ដាំដុះលើដីស្រែបាន លិចទឹករយៈពេលខ្លី ខ្យល់មិនរលំ ដាំបានញឹក អាចដាំស្មៅ នៀពៀ ជាចំណីគោ កាកសំណល់ចេក ធាង ដើម ជាចំណីមាន់ ទា ជ្រូក ត្រី គោក្របី ។ សូមចែករំលែកដល់ប្រជាកសិករកម្ពុជា"។ 

ក្នុងផុសមួយទៀតផងដែរ លោកបូរិនបាននិយាយយ៉ាងដូច្នេះ "កត្តាជំនឿអវិជ្ជមានបានដក់ជាប់នៅផ្នត់គំនិត ប្រជាជនកម្ពុជា ក្នុងវ័យ កណ្តាល និងវ័យ ចាស់ ។ ការដាំចេកណាំវ៉ាតឿ មានជំនឿថា រកស៊ីជួញដូរមិនរីកចំរើន ធ្វើការងារមិនឡើងបុណ្យ សក្ត ជំនឿបែបនេះហើយ បានជាចេកណាំតឿមិនសូវមានដាំនៅប្រទេសកម្ពុជា បែជាដាំនៅប្រទេសវៀតណាមនៅតំបន់ទំនាបក្រោមកម្ពុជា មានការដាំដុះច្រើន តាមបែបគីមីនាំចូលមកកម្ពុជារាប់តោនក្នុងមួយថ្ងៃៗ ។ ពីខ្ញុំ សុខ បូរិន"។

គួរបញ្ជាក់ដែរថា ផ្លែចេកផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ព្រោះវាសម្បូរវីតាមីន និងសារធាតុចិញ្ចឹម ជាពិសេស ជាតិកាល់ស្យូម នៅពេលស្ងោរវាឱ្យឆ្អិន៕ 

 

adverise with khmeread