អន្ទាក់ចាប់រុយ ងាយស្រួល មានប្រសិទ្ធភាពលឿនទាន់ចិត្ត ហើយចំណាយតិចស្ទើរមិនគួរឱ្យជឿ!!!

ប្រសិនបើលោកអ្នកស្អប់សត្វរុយ តើរង់ចាំដល់ពេលណាទើបកម្ចាត់វាឱ្យអស់ហើយ? ប៉ុន្តែតើត្រូវធ្វើយ៉ាងណាទើបអាចកម្ចាត់វាបាន? ចម្លើយគឺងាយស្រួលបំផុត ដោយគ្រាន់តែអនុវត្តតាមវិធីខាងក្រោម លោកអ្នកអាចចាប់រុយបានយ៉ាងលឿន និងមិនបាច់ប្រឹង។

អ្វីដែលត្រូវការ៖
- ផ្លែឈើស្អុយ ឬ ទុំជោរ១ ផ្លែ
- ចានគោម ១ 
- ថង់ប្លាស្ទិករុំផ្លែឈើ
- ចង្កឹះ ១ 

បកសំបកផ្លែឈើទុំឬស្អុយ (ឧ.ល្មុត) ដាក់ក្នុងចាន ហើយយកថង់ប្លាស្ទិកគ្របពីលើឱ្យជិត ។ រួចហើយយកចង្កឹះ ចោះរន្ធពីលើថង់ឱ្យប៉ុនទំហំរុយ ចោះច្រើនកន្លែង។ យកអន្ទាក់នេះដាក់នៅកន្លែងសម្បូររុយ ហើយពេលរុយចូលក្នុងចានពេញហៀរ យកចាក់ទឹកសាប៊ូចូលក្នុងចាន ទុកចោលមួយសន្ទុះ រុយនឹងងាប់អស់រលីង៕  


 

adverise with khmeread