ប៉ូលិសឆ្មក់ចាប់ខ្លួនបុរសម្នាក់កំពុងចែកចាយថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញអធិការដ្ឋានខណ្ឌឫស្សីកែវនិងប៉ុស្តិ៍​ បានបើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំណុចបន្ទប់ជួល លេខ០១ ផ្លូវរថភ្លើង ក្រុម១៧ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់នៅថ្ងៃទី៣០ កក្កដា ២០១៧ វេលាម៉ោង៥ និង៤០នាទីល្ងាច។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវរថភ្លើង ក្រុម១៧ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន)។ សម្ភារៈដកហូតរួមមាន:ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ធំល្មម។

​បច្ចុប្បន្នប៉ូលិសជំនាញរបស់អធិការដ្ឋានខណ្ឌបានសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread