adverise with khmeread 1

ក្រុម​ស្រវឹង​៤​នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​មួយក្រុម​ទៀត​វាយ​របួសធ្ងន់​២​នាក់

   ភ្នំពេញ ៖ បុរស​មួយក្រុម​មាន​គ្នា​៤​នាក់ ត្រឡប់​មកពី​ផឹកស៊ី​ស្រវឹង​រៀងខ្លួន ហើយ​ពេល​ដើរទៅ​ផ្ទះ​វិញ ក៏ត្រូវ​ជន​មិន​ស្គាល់មុខ​មួយក្រុម​ទៀត​វាយ​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​២​នាក់ អត់​ដឹង​មូលហេតុ ។​

   អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង ១០​នាទី​យប់​ថ្ងៃទី​នៅ​ផ្លូវ​រថយន្ត​ភ្លើង រោងចក្រ C7 សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

    ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​មាន​គ្នា​៤​នាក់​ទើប​និង​ចេញពី​ផឹកស្រា នៅ​ហាង​មួយកន្លែង នៅក្បែរ​នឹង​កន្លែងកើតហេតុ ខណៈ​ដើរចេញ​មកវិញ​បំណង​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ ក៏​ប្រទះ​ជាមួយ ជន​មួយក្រុម​ទៀត ក៏​ទាស់​ពាក្យសម្តី​គ្នា​បន្តិចបន្តួច ក្លាយទៅជា​ជម្លោះ​ផ្ទុះ​ជា​ហិង្សា វាយតប់​គ្នា ខ្លះ​មាន​ដំបង ខ្លះ​ប្រដាប់​ដោយ​ដំ​ុ​ថ្ម​គ្រប់​ដៃ គប់​និង​វាយ​ទៅវិញទៅមក បណ្តាល​ឲ្យ​ខាង​ក្រុម​ដែល​ទើប​ចេញពី​ផឹក​ស៊ិ រងរបួស​បែ​ក្បាល​២​នាក់​ធ្ងន់ធ្ងរ ។​

    ភ្លាមៗ​ក៏មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​សំ​ុ​ការអន្តរាគមន៍​ពី​កម្លាំង​ប៉ូលិស​ឲ្យ​មកជួយ តែ​ក្រុម​ជនដៃដល់​បាន​រត់គេច​ខ្លូន​បាត់​អស់ហើយ ។​អត្តសញ្ញាណ​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​នៅឡើយ​ទេ​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ​សិន​ចាំ​ព្រឹក​ទើប​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​កំណត់​មុខសញ្ញា​៕​

adverise with khmeread

មតិយោបល់