លួច យកធុងទឹកកកដាក់ភេសជ្ជៈ ត្រូវប៉ូលិសឃាត់ខ្លួន ២ នាក់

​ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹង​មាន​ជ័យ​ ​បាន​ទទួលឃាត់ខ្លួនជនសង្ស័យ២ នាក់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១២ ពីបទលួច យកធុងទឹកកកដាក់ ភេសជ្ជៈកាលពីថ្ងៃទី២៩ កក្កដា ២០១៧ វេលាម៉ោង១ និង១៦នាទីរំលង​អាធ្រាត្រ​​ នៅចំណុច​ក្នុងផ្ទះជួលលេខ ២២៥ ផ្លូវលំ ​ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

​ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន១-ឈ្មោះ ងន លីចាន់នី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ​ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ    មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និង២-ឈ្មោះ ងន លីក ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ​ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ  មិនពិតប្រាកដ (ឃាត់ខ្លួន)។

​ចំណែកជនរងគ្រោះឈ្មោះ នាង ឆានី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅ ចំណុចកើតហេតុខាងលើ។ 

​បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread