អត្រាកំណើត​ធ្លាក់ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាននៅ​កូរ៉េខាងត្បូង​

​កំណើន​នៃ​ប្រជាជន​កូរ៉េខាងត្បូង​ក្នុងឆ្នាំនេះ នឹង​ជា​អត្រា​ដ៏​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន ទោះបី​ជាមាន​កិច្ចខិតខំ​ប្រែង​ប្រែង​ជំរុញ​លើ​បញ្ហា​មួយ​នេះ​ក្តី​។ នេះ​បើ​យោងតាម​មន្ត្រី​ជំនាញ​បាន​និយាយ​។​

​ទារក​ប្រមាណ​ជា ៣៦០.០០០​នាក់​នឹង​ចាប់កំណើត ដែល​នាំឱ្យមាន​ក្តីបារម្ភ​ជុំវិញ​ផលប៉ះពាល់​នៃ​ប្រជាជន​វ័យ​ចំណាស់​ទៅលើ​សេដ្ឋកិច្ច​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​អត្រាកំណើត​ធ្លាក់ចុះ​ក្រោម ៤០០.០០០ នាក់​នៅ​កូរ៉េខាងត្បូង​។​

​ក្រុមមន្ត្រី​បន្ទោស​ទៅលើ​ការកើនឡើង​នូវ​អត្រា​គ្មាន​ការងារ​ធ្វើ​របស់​យុវវ័យ​។​

​ប៉ុន្តែ​គូស្នេហ៍​ភាគច្រើន​និយាយថា ការកើនឡើង​ថ្លៃ​រស់នៅ រួមមាន​ថ្លៃ​ផ្ទះ និង​ថ្លៃ​សិក្សា មានន័យថា ការ​មានគ្រួសារ​ធំ​មួយ គឺ​មិនមែនជា​ជម្រើស​នោះឡើយ​។​

​ស្ត្រី​មាន​ក្តីបារម្ភ​បន្ថែមទៀត​ជុំវិញ​ភាពទន់ខ្សោយ​អំឡុង​ការ​សម្រាក​ពេល​សម្រាលកូន និង​ការដែល​បុរសៗ​មិន​ជួយ​សម្រាល​ការងារ​ផ្ទះ​។ នេះ​បើ​យោងតាម​សម្តី​អ្នកនិពន្ធ​របស់ BBC World Service Asia-Pacific អ្នកស្រី Celia Hatton បានបញ្ជាក់​ដូច្នេះ​។​

​គួរ​បញ្ជាក់ថា អត្រា​មរណភាព​នៅ​កូរ៉េខាងត្បូង​គឺ ៥,៨ នាក់​ក្នុងចំណោម ១.០០០ នាក់ ឬ​ស្មើនឹង​អ្នកស្លាប់ ២៩៥.០០០​នាក់​ក្នុង​មួយឆ្នាំ​៕

adverise with khmeread