រឿង ចន ច័ន្ទលក្ខណា កាន់តែផ្ទុះជាមួយនឹងបុរសម្នាក់តាមហ្វេសប៊ុក

ដោយ-ខ្មែររីដ

ភ្នំពេញ-ប្រធានសមាគមមិត្តសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខណា ត្រូវបានបុរសក្រៅប្រទេសម្នាក់បរិហារកេរ្តិ៍យ៉ាងចាស់ដៃ ចំណែក ប្រធានរូបនេះ ក៏គ្រោងនឹងដាក់ពាក្យបណ្តឹងថែមទៀតផង។ នៅមិនស្ងៀម បុរសម្នាក់ ដែលមានគណនីយហ្វេសប៊ុក  Seng Ratana ក៏បានជំរុញថា លោកនឹងរង់ចាំការដាក់ពាក្យបណ្តឹងរបស់ អ្នកនាងចន ច័ន្ទលក្ខណា បន្ថែមទៀត។ 

ម្ចាស់គណនីឈ្មោះ Seng Ratana សរសេរថា "ប្រវត្តិពិតរបស់ស្រីផ្កាមាស ចន ចន្ទ័លក្ខិណា----------នាង ចន​ ចន្ទ័លក្ខិណា​ អតីតប្រពន្ធរបស់ យុត្ថារ៉ាឆានី មានអាយុ​ ពិត​ ៣៨ ឆ្នាំ មាន​ប្រុស​ និង​ សាហាយរាប់ភ្លេច​ ដោយសារតែ​ ចន​ ចន្ទ័លក្ខិណា​ ផ្អែមរលួយ​ពី​មុខ​ តែបោក ឈ្ងុយពីក្រោយ។ ទីបំផុត​ ចាញ់បោក​ ផ្កាយ​បួន​ ជា​ តារា​ ទៅវិញ ! ក្រោយមក ទៀត ចន​ ចន្ទ័លក្ខិណា​ ក៏ទៅទាក់ទង ស្នេហា​ជាមួយ ឧកញ្ញា Heng Loong សំដៅ​បោកប្រាស់ ប៉ុន្តែ​ទៅមិនរួច​ ជាមួយ​ Heng Loong​ ទេ ។ មិនបង្អង់ឡើយ ហើយក៏មិនបញ្ឈប់ដែរ បច្ចុប្បន្ន​ ចន​ ច័ន្ទលក្ខិណា​ ក៏កំពុងទាក់ទង​ស្នេហា​ បោកប្រាស់ ឃ្លាំង​ ហួត​ ដែល ជា​ អភិបាល​ ខណ្ឌ​ ជ្រោយចង្វា ។ ចរិកលក្ខណៈ ​ចន​ ចន្ទ័លក្ខិណា​ ជា​ មនុស្ស​ មុខលុយ ច្រណែន​ ឈ្នានីសភូតភរ​ អួត​អាង ចាក់រុក​ និង​ បង្ក​ បញ្ហា​!"។

ក្រោយការបង្ហោះនេះ អ្នកនាង ចន ច័ន្ទលក្ខិណាសរសេរថា "ទើបតែដល់ផ្ទះបានដាក់ខ្នងដល់កន្ទេល ហើយក៏ឃើញសារលោតចូលជាច្រើន តែខ្ញុំអត់ខ្វល់ទេ ព្រោះដឹងមុនហើយថានឹងមានអ្វីកើតឡើង  ដូច្នេះខ្ញុំគិតថាមនុស្សមួយចំនួននឹងយល់ពីភាពស្ងៀមស្ងាត់របស់ខ្ញុំហើយ ខ្ញុំឈានមកដល់ដំណាក់កាលនេះគឺខ្ញុំមិនអាចធ្វើអ្វីតាមការញុះញង់ដោយភាពក្តៅក្រហាយមិនបានគិតវែងឆ្ងាយឡើយ ថ្វីត្បិតចំណេះវិជ្ជាខ្ញុំមិនខ្លាំងដូចអ្នករៀនបានខ្ពស់តែខ្ញុំមានអ្នកច្បាប់នៅជិតខ្លួនព្រមទាំងការស្តាប់យោបល់ពីក្រុមប្រឹក្សាភិបាលជាច្រើនមុនសំរេចធ្វើអ្វីមួយ   ព្រោះអ្នកដែលខ្ញុំជួយគឺមនុស្សទូទៅ តែអ្នកដែលត្រូវគេវាយប្រហារគឺបុគ្គលខ្ញុំ ដូចពេលនេះជាដើម  ដូច្នេះ ពេលនេះ គឺមុននិងធ្វើអ្វីខ្ញុំកាន់តែប្រយ័ត្ន  តែខ្ញុំជាមនុស្សហ៊ានធ្វើគឺហ៊ានទទួល មិនខ្ចីដៃអ្នកណាមកប្រយុទ្ធឡើយ  ខ្ញុំសុខចិត្តអោយគេជេរខ្ញុំម្នាក់ឯងចុះ តែសូមអោយអ្នកសិល្បៈខ្មែរបានសុខ  ខ្ញុំសុខចិត្តអោយគេចោទថាជាមនុស្សអាក្រក់ចុះ អោយតែអ្នកសិល្បៈខ្មែរត្រូវបានមហាជនមើលពួកគាត់ក្នងផ្លូវល្អ ពេលនេះចង់អ្នកណាជេរប្រមាថកាតទៀនក៏ខ្ញុំលែងខ្វល់ ព្រោះអ្នកជេរខ្ញុំគឺមុខដដែលៗតែអ្នកដែលខ្ញុំជួយគឺដូរមុខរហូត រឿងអីខ្ញុំត្រូវខ្វល់ ? ឈានមកដល់ដំណាក់កាលនេះចិត្តខ្ញុំស្ងប់ដូចទឹកក្នុងល្អាង ដោយសារខ្ញុំបានជួយមនុស្សកំពុងមានទុក្ខលំបាក"៕ 


 

adverise with khmeread