adverise with khmeread 2

ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ឃាត់ខ្លួន​យុវជន​៣​នាក់​ដាវ​១​ដើម

    ភ្នំពេញ ៖ យុវជន​ប្រុស​២​នាក់​ស្រី​១​ម្នាក់ រក្សាទុក​នូវ​ដាវ​សា​ម៉ូ​រៃ​១​ដើម ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន ខណៈពេល​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី ១០ កុ​ម្ភះ  ២០១៦ នៅតាម​បណ្តោយ​ផ្លូវ ១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

     ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​ឃាត់​បាន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បានដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Scoopy ពណ៌​ខ្មៅ​បិត​ស្កុ​ត​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-6697 ។​

    លុះ​ជិះ​មកដល់​គោលដៅ​ជនសង្ស័យ​ម្នាក់​ដែលជា​អ្នក​ឌុប​បាន​បត់​ម៉ូតូ​ត្រឡប់ក្រោយ តែ​ត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ឃាត់​បាន​ភ្លាមៗ និង​ធ្វើការ​ឆែកឆេរ រក​ដាវ​១​ដើម នៅលើ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ជិះ​កណ្តាល ចំណែក​យុវតី​ម្នាក់ទៀត​ជិះ​ពីក្រោយ ។​

    សមត្ថកិច្ច​បន្តទៀតថា ជនសង្ស័យ​ទាំង​៣​នាក់​ទី​១-​ឈ្មោះ ហ៊ូ  រិ​ទ្ធា​រាជ អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះជួល សង្កាត់​ច្បា​អំពៅ ខណ្ឌ​ច្បារអំពៅ មាន​ស្រុកកំណើត​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​(​ជា​អ្នក​ទុក​ដាវ​) ទី​២-​ឈ្មោះ លី លាង​ហាក់ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ និង​ទី​៣-​ឈ្មោះ សន សុ​ផាវ​ត្តី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

   ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង និង​ម៉ូតូ​១​គ្រឿង​ត្រូវបាន ប​ញ្ចូ​ន​មក​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​សួរនាំ កសាង​សុំណុំ​រឿង​ប​ញ្ចូ​ន​ខ្លួន​ឡើង​តុលាការ​។​

    គួរ​បញ្ជាក់ថា កន្លងមក​គឺ​ធ្លាប់មាន​ករណី​កាប់​ប្លន់​យក​សម្ភារ​:​មានតម្លៃ​និង​ម៉ូតូ​ជាច្រើនលើក ហើយ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ទៅលើ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បន្តទៀត ៕​

adverise with khmeread

មតិយោបល់