ប្តីប្រពន្ធមួយគូជឿថា តុក្កតាដែលគាត់ទិញតម្លៃ ៥ ផោនអង់គ្លេស មានវិញ្ញាណខ្មោចសណ្ឋិត លងរាល់យប់!!!

"តុក្កតាមានវិញ្ញាណសណ្ឋិត"​ មួយ បានបង្កភាពភ័យខ្លាចជាខ្លាំងនៅក្នុងផ្ទះនៃគ្រួសាររបស់ប្តីប្រពន្ធមួយគូឈ្មោះ Debbie និង Paul Merrick ។ ប្តីប្រពន្ធទាំងពីរបានបរិយាយពីបទពិសោធន៍ដែលមិនអាចពន្យល់បានមួយនេះ និងឧបទ្ទវហេតុប្លែកៗចាប់តាំងពីពួកគេបានទិញតុក្កតាដ៏គួរឱ្យខ្លាចមួយមកក្នុងផ្ទះរបស់ខ្លួន។

ហើយបច្ចុប្បន្ន "តុក្កតាមានវិញ្ញាណសណ្ឋិត" មួយនេះកាន់តែមានភាពល្បីល្បាញ និងសូម្បីត្រូវបានបកស្រាយនៅក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយទៀតផង។

ភរិយាវ័យ ៥០ឆ្នាំអ្នកស្រី Debbie បានរំឮកឡើងវិញថា ថ្ងៃជោគវាសនាដ៏គួរឱ្យខ្លាចរបស់ពួកគេបានកើតឡើង ពេលដែលអ្នកស្រីបានទិញតុក្កតាចិនដ៏ស្រស់ស្អាតចំនួនបីដែលមានតម្លៃត្រឹមតែ ៥ផោនប៉ុណ្ណោះពីហាងលក់របស់មួយទឹកមួយកន្លែង។ ដោយគិតថាវាពិតជាសំណាងដ៏ល្អ អ្នកស្រីភ្លាមៗបានយកវាទៅផ្ទះ និងដាក់នៅក្នុងបន្ទប់ទំនេរ។

ទោះជាយ៉ាងណាក្តី ចាប់តាំងពីនាំតុក្កតាទាំងបីទៅកាន់ផ្ទះរបស់ខ្លួន អ្នកស្រីបានឃើញថា គ្រួសាររបស់អ្នកស្រីបានញាំញីជាមួយនឹងបាតុភូតជំនឿអរូបី បន្ទាប់ពីកើតមានរឿងរ៉ាវដ៏ចម្លែកជាច្រើនដែលខ្លួនមិនធ្លាប់ជួប ដែលរួមមានកណ្តឹងអគ្គិភ័យរោទ៍ឡើងដោយគ្មានហេតុផល សម្រឹបជើងដើរនាពេលរាត្រី និងសូម្បីតែស្វាមីរបស់អ្នកស្រីមានស្នាមរបួសពេលងើបពីដំណេកដោយមិនដឹងពីមូលហេតុទៀតផង។

ដោយព្រួយបារម្ភអំពីគ្រោះថ្នាក់របស់វាមានឥទ្ធិពលទៅលើគ្រួសាររបស់ខ្លួន អ្នកស្រី Debbie បានដាក់តុក្កតានេះលក់នៅលើ eBay សម្រាប់តម្លៃ ២៥ផោន។ អ្នកស្រីមានក្តីសង្ឃឹមថាអ្នកជំនាញខាងអារក្ស ឬគ្រូចាប់ខ្មោចនឹងទទួលយកសំណើនេះ។ ប្រសិនជាមិនអាច អ្នកស្រីនឹងមានគម្រោងផ្តល់វាទៅកាន់ហាងសប្បុរស។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត នៅទីបំផុតពេលដែលអ្នកស្រី Debbie និងលោក Cameron រួមជាមួយនឹងតុក្កតា បានបង្ហាញខ្លួននៅលើកម្មវិធី "This Morning" ហើយបានពិភាក្សាអំពីបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចរបស់ពួកគេ។ នៅក្នុងពាក់កណ្តាលនៃបទសម្ភាសន៍ គ្រប់គ្នាត្រូវលងបន្លាច ពេលដែលកៅអីដែលតុក្កតាកំពុងអង្គុយមានចលនា។

ហើយវាក៏ជាសំណាងល្អផងដែរ តុក្កតាមួយនេះត្រូវបានលក់ទៅ​ឱ្យម្ចាស់ទស្សនាវដ្តីអរូបីមួយសម្រាប់តម្លៃ ៨៦៦ផោន៕

 

adverise with khmeread