លួចម៉ូតូបានហើយជិះបានចម្ងាយមួយគីឡូម៉ែត្រត្រូវប៉ូលិសស្រុកស្នួលវ៉ៃខ្នោះ

ក្រចេះ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកស្នួលឃាត់ខ្លួនក្នុងករណី អំពើលួច ម៉ូតូ នៅថ្ងៃ៣១ កក្កដា ២០១៧ វេលា ម៉ោង០៨ និង៣០ នាទី ព្រឹកមិញនេះនៅចំណុចអូរ ស្តៅ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

​ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ណន ធឿន ភេទប្រុស អាយុ២៧ឆ្នាំ  រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ជាតិខ្មែរ បានធ្វើសកម្មភាព លួច យកម៉តូ០១គ្រឿង ម៉ាកស៊ីរួត ពណ៌ខ្មៅ (ម៉ូតូចាស់) របស់ជនរងគ្រោះឈ្មោះ លី ប៉េង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំខាងលើ ខណៈពេលដែលរងគ្រោះទុកម៉ូតូចោលនៅខាងមុខផ្ទះដោយពុំបានដកសោ។

​បន្ទាប់ពីជនសង្ស័យលួចយកទៅ ជិះគេចខ្លួនបានប្រហែល ១.០០០ ម៉ែត្រ ត្រូវបានម្ចាស់ម៉ូតូ និងប្រជា ពលរដ្ឋដេញតាមទាន់ ចាប់បានជនសង្ស័យ ឈ្មោះ ណន ធឿន រួចប្រគល់ឱ្យ សមត្ថកិច្ចប៉ុស្តិ៍ឃុំស្រែចារតែម្តង។

​បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន ប៉ូលិសស្រុកស្នួលដើម្បីកសាងសំណុំរឿងបញ្ជូន ទៅជំនាញខេត្តដើម្បីបន្តនីតិវិធី៕

                        

adverise with khmeread