adverise with khmeread %e1%9f%a2

បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ចូល​ទឹកទន្លេ​បំណង​សម្លាប់ខ្លួន​តែ​ត្រូវបាន​អ្នកនេសាទ​ជួយសង្គ្រោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​ដោយសារតែ​លោត​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ចូល​ទឹកទន្លេ​បំណង​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូល ប៉ុន្តែ​ត្រូវ​អ្នកនេសាទ​ជួយសង្គ្រោះ​ទាន់ពេលវេលា រួច​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​១​នឹង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ។​

    ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​ដើរ​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្នី ដោយ​ដើរ​បណ្តើ​រយំ​
​បណ្តើរ មួយសន្ទុះ​ក្រោយមក​ក៏បាន​លោត​ចូល​ទឹកទន្លេ​សម្លាប់ខ្លួន​តែម្តង​។​

   ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​រត់​ទៅប្រាប់​សមត្ថកិច្ច​ដែល​ប្រចាំការ​លើ​ស្ពាន ហើយ​ប៉ូលិស​ក៏បាន​សុំ​ឲ្យ​អ្នកនេសាទ​ជួយ​ស្រង់​បុរស​ខាងលើ​ឡើងគោក​វិញ តែ​ហាក់​មាន​របួស​ធ្ងន់ធ្ងរ ។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ ហើយក៏​បាននាំគ្នា​សែង​ជនរងគ្រោះ​ដាក់​លើ​រថយន្ត​ដើម្បី​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្បារអំពៅ ហើយ​អត្តសញ្ញាណ​និង​មូលហេតុ​នៅ​មិនទាន់​បញ្ជាក់​នៅឡើយ ៕​

adverise with khmeread

មតិយោបល់