កំពុងពួនសម្ងំសេពថ្នាំញៀនត្រូវបានប៉ូលិសវ៉ៃខ្នោះបាន៦នាក់

ភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខបានឃាត់ជនសង្ស័យ៦នាក់លើ២ករណីពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀននៅសង្កាត់ភ្នំពេញថ្នីនិងសង្កាត់ក្រាំងធ្នង់កាលពីល្ងាចម្សិលមិញ ។

​ករណីទី ១-នៅថ្ងៃទី៣០ កក្កដា ២០១៧ វេលាម៉ោង៣ និង៣០នាទី រសៀលប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មីបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងស្វាយ  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។  

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៤នាក់រួមមាន៖ ១-ឈ្មោះ យ៉េង សិលា ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរគ្មាន  ស្នាក់នៅ សង្កាត់វាលវង់ ខណ្ឌ ៧មករា, ២-ឈ្មោះ ឈី ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន  ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ៣-ឈ្មោះ ធឿន គីមថេ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និង៤-ឈ្មោះ ធី ណារាជ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សម្ភារៈដកហូត ម៉ូតូចំនួន០១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ ស្លាក លេខ1FL-1858។

​ករណីទី២-នៅថ្ងៃទី៣០ កក្កដា ២០១៧ វេលាម៉ោង៤ និង៤០នាទី ល្ងាចប៉ូលិសប៉ុស្តិ៍ក្រាំងធ្នង់បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចដីឡូតិ៍ទុកចោល ផ្លូវលំ ភូមិសំរោងទាវ  សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។  

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់រួមមាន ១-ឈ្មោះ អុំ ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញខណ្ឌសែនសុខ និង២-ឈ្មោះ ខន សុខា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារៈដកហូត ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កូនថង់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយ​ឈុត។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕


   

adverise with khmeread