អ្នកជំនាញសេដ្ឋកិច្ចបរទេសមួយរូបព្យាករណ៍ថា នឹងមានប្រទេស ៤ ទៀត ក្លាយជា "សិង្ហបុរីបន្ទាប់"...កម្ពុជាក៏ស្ថិតក្នុងចំណោមនោះដែរ ដោយសារ...

សេដ្ឋកិច្ចប្រទេសសិង្ហបុរីតែងត្រូវប្រើប្រាស់ជាឧទាហរណ៍គំរូនៃរបៀបដែលគោលនយោបាយអនុគ្រោះដល់ក្រុមហ៊ុនអាជីវកម្ម អាចចាប់ផ្ដើមកំណើនរបស់ប្រទេសមួយយ៉ាងឆាប់រហ័ស។

ការផ្លាស់ប្ដូររបស់ប្រទេសសិង្ហបុរីពី ប្រទេសទន់ខ្សោយទៅជាប្រជាជាតិដ៏មានបំផុតមួយនៅលើផែនដី បាននាំឱ្យវិនិយោគិននាំគ្នាស្វះស្វែងរក "សិង្ហបុរីបន្ទាប់"។

ចុះហេតុអ្វីមិនវិនិយោគនៅសិង្ហបុរីតែម្ដងទៅ? ពីព្រោះឱកាសបានមកដល់ហើយក៏កន្លងផុត។ សព្វថ្ងៃគឺពិតជាពិបាកក្នុងការវិនិយោគនៅសិង្ហបុរី ដែលមិនដូចពីមុន។ ពួកគេមានលុយគ្រប់គ្រាន់នាពេលបច្ចុប្បន្ន ហើយលែងត្រូវការលុយពីវិនិយោគិន។ ការលើកទឹកចិត្តនិងជម្រើសសម្រាប់វិនិយោគិនគឺមានតិចបំផុតដរាបណាអ្នកនាំលុយរាប់លានដុល្លារទៅប្រទេសនេះ។

បន្ថែមពីលើនេះ ហេតុអ្វីបានជាត្រូវវិនិយោគនៅប្រទេសដែលបានឆ្លងកាត់ដំណាក់កាលកំណើនយ៉ាងឆាប់រហ័សរបស់ពួកគេរួចហើយនោះ? ប្រាក់ចំណេញមិនត្រូវបង្កើតឡើងដោយការវិនិយោគនៅទីផ្សារសិង្ហបុរី ដែលស្ថិតនៅចំណុចខ្លាំងកាលពី ២០ ឆ្នាំមុននោះឡើយ។

បើទោះអ៊ីចឹងក្ដី ខាងក្រោមនេះគឺជាប្រទេសមួយចំនួនដែលអាចក្លាយជាសិង្ហបុរីបន្ទាប់។ ទីតាំងដូចជាទីក្រុងហុងកុង និងអារ៉ាប់រួមអេមីរ៉ាត់នឹងមិនស្ថិតក្នុងអត្ថបទនេះឡើយព្រោះពួកគេបានទទួលជោគជ័យដូចសិង្ហបុរីរួចទៅហើយ។

* សិង្ហបុរីបន្ទាប់ត្រូវតែ ៖
មុននឹងដឹងពីប្រទេសខាងក្រោមដែលអាចក្លាយជាសិង្ហបុរីបន្ទាប់ គេគួរកត់សម្គាល់នូវច​រិ​ត​លក្ខណៈមួយចំនួនដែលធ្វើឱ្យប្រទេសតូចនៅអាស៊ីអាគ្នេយ៍នេះក្លាយជារដ្ឋដ៏ជោគជ័យ។

ប្រហែលកត្តាដ៏សំខាន់បំផុតគឺមានប្រព័ន្ធរដ្ឋាភិបាលដ៏មានប្រសិទ្ធភាព។ វាមិនចាំបាច់ទាល់តែប្រទេសនោះមានសេរីភាពបញ្ចេញមតិខ្លាំងពេកទេ (ជាឧទាហរណ៍ សិង្ហបុរីស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងសេរីភាពសារព័ត៌មាន)។ គ្រាន់តែផ្ដោតលើកំណើនសេដ្ឋកិច្ចនិងសុខុមាលភាពប្រជាជនគឺអាចទៅរួចហើយ។

ខណៈមិនមែនជាប្រទេសលទ្ធិប្រជាធិបតេយ្យពេញលេញ សិង្ហបុរីអាចធ្វើការសម្រេចចិត្តសំខាន់ៗឆាប់រហ័ស។ ជាការពិត អ្នកខ្លះលើកឡើងថា កង្វះខាតនៃការប្រកួតប្រជែងរវាងបក្សនយោបាយ ធ្វើឱ្យរដ្ឋាភិបាលប្រទេសនេះមានភាពបត់បែននិងមានប្រសិទ្ធភាព។

សិង្ហបុរីបន្ទាប់ត្រូវតែស្វាហាប់ និង មានតម្លាភាព ប៉ុន្តែមិនចាំបាច់ទាល់តែមានលទ្ធិប្រជាធិបតេយ្យទេ។

ទីពីរ រាល់គូប្រជែងត្រូវមានទីតាំងយុទ្ធសាស្ត្រ។ ប្រទេសមួយមិនអាចប្ដូរទីទាំងនៅលើផែនបានឡើយ។ ជាឧទាហរណ៍ ដោយធ្វើជាប្រទេសជាប់គាំងនិងមិនអាចចូលទៅសមុទ្រគឺជាអ្វីដែលបញ្ឈប់ប្រទេសដូចជាម៉ុងហ្គោលីនិងឡាវ។

សិង្ហបុរីជាប់ច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់។ ការនាំចូលប្រេងជាង ៨០ ភាគរបស់ចិនឆ្លងកាត់ច្រកនេះពីមជ្ឈិមបូព៌ា។ ត្រង់កន្លែងនេះបានជួយធ្វើឱ្យកំពង់ផែសិង្ហបុរីក្លាយជាកន្លែងដ៏មមាញឹកបំផុតទីពីរនៅលើពិភពលោក។

ចុងក្រោយ សិង្ហបុរីបន្ទាប់ត្រូវតែបើកចំហនិងមានភាពទាក់ទាញដល់អ្នកវិនិយោគបរទេស។ ប្រទេសមួយមិនអាចលូតលាស់ជាមួយគោលនយោបាយគាំពារនិយមបានឡើយ។

យោងតាមអ្នកជំនាញសរសេរអត្ថបទសេដ្ឋកិច្ចរបស់វេបសាយ www.investasian.com លោក Reid Kirchenbauer បានលើកឡើងថា ប្រទេស ៤ អាចក្លាយជា "សិង្ហបុរីបន្ទាប់" ក្នុងនោះមាន កម្ពុជា ម៉ាឡេស៊ី ហ្សកហ្ស៊ី និងប៉ាណាម៉ា។

១. ប្រទេសកម្ពុជា
កម្ពុជាគឺប្រទេសដ៏ក្រីក្រមួយនៅទ្វីបអាស៊ី។ កម្ពុជាគឺនៅឆ្ងាយណាស់ពីការក្លាយជាទៅជាសិង្ហបុរីបន្ទាប់ នៅដំណាក់អភិវឌ្ឍបច្ចុប្បន្ននេះ។ ទោះយ៉ាងណា ជាមួយអត្រាកំណើនដ៏ខ្ពស់និងគោលនយោបាយអនុគ្រោះរបស់រាជរដ្ឋាភិបាលចំពោះវិនិយោគិន នេះបង្ហាញសញ្ញាល្អសម្រាប់ប្រទេសនេះ។

អត្រាកំណើនរបស់កម្ពុជាត្រូវគេទស្សន៍ទាយថានឹងកើនលើសពី ៧ ភាគរយអនាគតខាងមុខនេះ។ កត្តានេះនឹងជួយឱ្យកម្ពុជាជោគជ័យម្ដងទៀត។ លើសពីនេះ ការចាប់ផ្ដើមអាជីវកម្មនិងទិញអចលនទ្រព្យនៅកម្ពុជាគឺមានលក្ខណៈងាយស្រួលសម្រាប់បរទេស។

មិនត្រឹមតែប៉ុននេះទេ ប្រទេសចិនហាក់មានចេតនាគាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយ។ ប្រទេសចិនបានជួយកម្ពុជាជាមួយហិរញ្ញប្បទានសម្រាប់ផ្លូវ ស្ពាន រថយន្តក្រុង និងអ្វីៗជាច្រើនទៀត។

ផលិតផលក្នុងស្រុកសរុបរបស់ចិនគឺធំជាងកម្ពុជាដល់ទៅ ៥៦០ ដង។ ជាការពិត កម្ពុជាអាចក្លាយជាប្រទេសអភិវឌ្ឍន៍ពីការគាំទ្រពីចិនតែមួយមុខប៉ុណ្ណោះ គឺពេកក្រៃ។

ភាពងាយស្រូលឆ្លងកាត់តាមផ្លូវសមុទ្រនិងផ្លូវពាណិជ្ជកម្មលើគោកមានលក្ខណៈងាយស្រួល ដោយអមជាមួយវិស័យទេសចរណ៍ដ៏រឹងមាំ គឺធ្វើឱ្យស្ថានការណ៍រឹតតែល្អប្រសើរ។

ទោះយ៉ាងណា អំពើពុករលួយគឺជាបញ្ហាចម្បងនៅប្រទេសកម្ពុជា ប៉ុន្តែកម្ពុជាបានជំរុញទៅមុខសន្សឹមៗក្នុងការកម្ចាត់អំពើពុករលួយ។

ក្រៅប្រទេសកម្ពុជា អ្នកជំនាញសេដ្ឋកិច្ចឈ្មោះ Reid Kirchenbauer ក៏មើលឃើញ ប្រទេសម៉ាឡេស៊ី ហ្សកហ្ស៊ី និងប៉ាណាម៉ា ផងដែរ ដែលអាចក្លាយជាសិង្ហបុរីបន្ទាប់៕ ដកស្រង់ពីវេបសាយ www.investasian.com

adverise with khmeread