លំពែងចង់មានបញ្ហា ពិសាអាហារ ៤ ប្រភេទនេះភ្លាម ដើម្បីថែរក្សាវា!!! ប្រសិនបើវាខូច ជំងឺទឹកនោមផ្អែមនឹងវាយលុកមុនគេ!

លំពែង គឺជាសរីរាង្គដ៏អស្ចារ្យដូចបេះដូងនិងសួតដែរ។ ការងាររបស់វាគឺរក្សាទឹករំលាយអាហារ និងរក្សាជាតិស្ករនៅក្នុងរាងកាយដោយសារផលិតអាំងស៊ុយលីន។ វាដើរតួនាទីចំនួនពីរ គឺជាប្រព័ន្ធ Endocrine System (ផលិតអ័រម៉ូនដើម្បីគ្រប់គ្រង ការរំលាយអាហារ ការលូតលាស់ ការអភិវឌ្ឍមុខងារជាលិកា មុខងារផ្លូវភេទ ការបន្តពូជ ការគេងនិងផ្លូវអារម្មណ៍) និងប្រព័ន្ធរំលាយអាហារ។ ដូច្នេះនៅពេលលំពែងមានបញ្ហា អ្នកប្រហែលជាមានបញ្ហាដូចជាឈឺក្បាលពោះ រហូតដល់រាគ ក្អួត កង្វះអាហារូបត្ថម្ភ និងកើតទឹកនោមផ្អែម។

ប្រសិនបើអ្នកមានបញ្ហាលំពែង បរិភោគអាហារខាងក្រោមនេះជួយព្យាបាលលំពែងរបស់អ្នក។

១. បរិភោគសាច់ច្រឡក ឬសាច់គ្មានខ្លាញ់ ដោយសារតែវាគឺជាប្រភពប្រូតេអ៊ីនដែលជួយដល់លំពែង។

២. បន្លែស្លឹកបៃតង ៖ បន្លែដូចជាខាត់ណាខៀវ ស្ពៃក្ដោប ផ្កាខាត់ណា និងស្ពៃស្ពីណាច់...មានជាតិដែក វីតាមីន B ខ្ពស់ជួយដល់លំពែង។

៣. បរិភោគបន្លែនិងផ្លែឈើណាដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម (ចេក សារី ទំពាំងបាយជូរ គីវី ការ៉ុត ត្រសក់ ប៉េងប៉ោះ...)។

៤. បរិភោគត្រីដែលសម្បូរខ្លាញ់អូមេហ្គា ៣៕

adverise with khmeread