លួច​ម៉ូតូ​បានសម្រេច​ហើយ​ បែរជាដួល​ម៉ូតូ​នៅមុខ​វត្ត​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

​ក្រចេះ ៖ កម្លាំង​ប៉ូលិស​ក្រុង​ក្រចេះ និង​ប៉ុស្តិ៍​រដ្ឋបាល​អូរឫស្សី បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ពាក់​ព​ន្ធ័​ករណី​អំពើ​លួច​ម៉ូតូ​នៅ​ភូមិ​អូរឫស្សី​១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​៣១​កក្កដា​២០១៧​។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ី​ន បូ​លី ហៅ ប្រុស ភេទ​ប្រុស អាយុ ២១​ឆ្នាំ ទីលំនៅ​ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បានធ្វើ​សកម្មភាព​លួច ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ភេ​ម យ៉ូន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ បាន​ជិះ​រត់គេច មកដល់​ចំណុច​មុខ​វត្ត​អូរឫស្សី ក៏​ដួល​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ ខ្លួន​តែម្តង ។​

​វត្ថុតាង​ដកហូត​បានរួម​មាន :​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2012 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ខាងលើ កំពុង​ឃាត់ខ្លួន​និង​រក្សា ទុកជា​បណ្តោះអាសន្ន នៅ​អធិការ ដ្ឋា​ន​ប៉ូលិស​ក្រុង​ក្រចេះ ៕​

adverise with khmeread