adverise with khmeread 1

ពួកចោរ​មួយក្រុម​វាយ​និង​ដក​កាំភ្លើងខ្លី​ប្លន់​យក​ម៉ូតូ​zoomer x ពី​យុវជន​២​នាក់​

    ភ្នំពេញ ៖ ពួកចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៦​នាក់​ប្រដាប់​ដោយ​ដំបង និង​កាំភ្លើងខ្លី​បានធ្វើ​សកម្មភាព​វាយ​និង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​zoomer x ពី​យុវជន​២​នាក់​បានសម្រេច បើទោះបី​ជាមាន​មនុស្សម្នា​ច្រើន​កុះករ​ក៏ដោយ ហើយ​គេចខ្លួនបាត់​តែម្តង​។​

   អំពើ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​១០ កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ​សេង ឡុង​ឌី អាយុ​២២​ឆ្នាំ  និង​ទី​២-​ឈ្មោះ​គង់ សុភ​ក្ត្រា អាយុ​២៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ មន ។​អ្នក​ទាំង​២​បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

    តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ដំបូង​ពួកគេ​ទាំង​២​នាក់​ចេញពី​អង្គុយ​ហូប​ប្រហិត​នៅ​ខាងក្រោយ​វាំង បន្ទាប់មក​ក៏​នាំគ្នា​ជិះ​ម៉ាក​ម៉ូតូ​ម៉ា​zoomer x ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-1190 តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ពី​កើ​តទៅ​លិច​បំណង​ជិះ​ដើរលេង​បន្ត​។​

    ជនរងគ្រោះ​បន្តថា​ពេលនោះ​គេ​ក៏​ស្រាប់តែ​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​តាម​មកពី​ក្រោយ​តែ​គេ​មិន​ចាប់អារម្មណ៍​ដោយ​ស្មានតែ​ជិះ​ដើរលេង​ដូចគ្នា ។​

    បន្តិច​ក្រោយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​មក​ជិត​ហើយ​កៀរ​ឲ្យ​ពួកគេ​អែប​ចូល​កៀន​ហើយ​បាន​យក​ដំបង​វាយ​ត្រូវ​អ្នក​អង្គុយ​ក្រោយ​មួយ​ដំបង និង​បាន​ដក​កាំភ្លើងខ្លី​អា​ម៉េ​បញ្ចូល​គ្រាប់​គម្រាម​បាញ់​។​

    ដោយមាន​ការ​ភ័យ​តក់ស្លុត​ពេក​ពេលដែល​ឃើញ​កាំភ្លើង​ជនរងគ្រោះ​ទាំង ២​នាក់​បាន​រត់ចោល​ម៉ូតូ រួច​ក្រុម​ជនសង្ស័យ​បាន​យក​ម៉ូតូ​ទៅ​បាត់​តែម្តង​។​

   ភ្លាមៗ​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បានមក​ជួយ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​ឌុប​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​។​

    ក្នុង​ហេតុការណ៍​នោះបាន​ធ្វ្យើ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​នាំគ្នា​ភ័យខ្លាច​យ៉ាងខ្លាំង ដោយសារតែ​នៅ​កន្លែងកើតហេតុ​មាន​មនុស្ស​យ៉ាងច្រើន​កុះករ ប៉ុន្តែ​ក្រុមចោរ​នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ដោយ​មិន​ញញើត​ដៃ ។​

    សូមបញ្ជាក់ថា នៅក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨៤ កែង​ផ្លូវ​លេខ​៥១ គឺមាន​ករណី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ឆក់​ជនជាតិ​បរទេស​តែម្តង ប៉ុន្តែ​មិនដែល​ឃើញ​មាន សមត្ថកិច្ច​ប្រចាំការ​នៅ​គោលដៅ​នោះឡើយ ៕​

adverise with khmeread

មតិយោបល់