ឃាត់​អ្នក​លេងល្បែង​៥​នាក់​...​សំណាង​បាន​ត្រឹម​អប់រំ​

​កំពង់ឆ្នាំង ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឃាត់​មនុស្ស​៥​នាក់​ពីបទ​លេងល្បែង​ស៊ីសង កាលពី​ថ្ងៃទី​៣១​កក្កដា​២០១៧​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ជន អេង​ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ​នៅ ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឺ​ក​ផុស ខេត្តកំពង់ឆ្នាំង​។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺ ១. ឈ្មោះ សាំង​គឹម​អាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ២. ឈ្មោះ​ប្រុក មិនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៣. ឈ្មោះ​ហុក ចេ​ប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៤. ឈ្មោះ យេន ច​ន្នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង ៥. ឈ្មោះ ជាតិ ចំ​លីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។  ទាំង​៥​នាក់​ជា​ជាតិខ្មែរ​នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិ​វ​ឧ្ឍ​ន៍​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ វត្ថុតាង​រឹបអូស​បាន ១. បៀរ​មួយ​ហ៊ូ​, ២. លុយ​៧៥០០០​រៀល​, ៣. ម៉ូតូ​៤​គឿង និង ៤. កម្រាល​មួយ​។​

​ក្នុងករណីនេះ ប៉ូលិស​បានធ្វើ​ការអប់រំ​ឱ្យ​ឈប់​លេងល្បែង​ស៊ីសង​បន្តទៀត​និង​បានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​៕​

adverise with khmeread