កាច់​សោ​ផ្ទះ​គេ​ប៉ុនប៉ង​លួច​ត្រូវ​ម្ចាស់ផ្ទះ​តាម​ទាន់​វ៉ៃខ្នោះ​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប៉ុនប៉ង​លួច​ចូល​ឆ្កឹះ​សោ​ផ្ទះ​លួច​មិនបាន​សម្រេច​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​នៅ​ចំណុច​ផ្ទះ​លេខ​១១៦D ផ្លូវជាតិ​លេខ​៥ ក្រុមទី​២ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លី សុភ​ត្ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​អ៊ីស្លាម មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ដួង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ មុខរបរ​កម្មករ ឃាត់ខ្លួន​។ ចំណែក​ជនរងគ្រោះ ប៉ិន ភា​រ៉េ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ លក់ដូរ ។​

​ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​៣ ទៀបភ្លឺ ថ្ងៃទី​៣១ ខែកក្កដា ២០១៧ គាត់​កំពុង​សម្រាក បានឮ​សំឡេង​ឆ្កែ​ព្រុស​រួច​ក៏​ស្ទុះ​ចេញមក​បានឃើញ ជនសង្ស័យ​រត់ចេញ​មក​ខាងក្រៅ គាត់​បាន​ស្រែក​ឆោឡោ​ឱ្យគេ​ជួយ​ហើយ​ខណៈ​ពេលនោះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុ​សិ៍្ត​កំពុងធ្វើការ​ល្បាត​ក៏​ឃាត់ខ្លួន​បានតែ​ម្តង ។ 

​បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​នីតិវិធី ៕​

adverise with khmeread