Joao Mario: Renato Sanches គួរចាកចេញ Bayern Munich ហើយទៅចូលរួមជាមួយក្លឹប AC Milan

          កីឡាករមិត្តរួមក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់ Joao Mario បាន​ដាស់តឿន​ឲ្យ​ខ្សែបម្រើ Renato Sanches ចាកចេញពីក្លឹប Bayern Munich ដើម្បីទៅចូលរួម​លេងជាមួយ​ក្លឹប AC Milan ។​

          កីឡាករ Mario ដែលកំពុងលេងជាមួយក្លឹប Inter Milan ជឿថា ការផ្ទេរ​មក​លេងនៅ​ពហុកីឡា​ដ្ឋាន San Siro គឺជាជម្រើសដ៏ស័ក្តិសម​សម្រាប់ Renato ស្របពេលក្លឹប Chelsea និង Man Utd ​នៅក្របខណ្ឌ EPL កំពុងចាប់​អារម្មណ៍។

          បើទោះបីជាគ្រូបង្វឹកក្រុម Bayern លោក Carlo Ancelotti ចង់ឲ្យកីឡាករ ​រូបនេះលេងក្នុងកិច្ច​សន្យាខ្ចីជើង​ ប៉ុន្តែ Mario ជឿថា Renato នឹងមានតម្លៃ​ប្រសិន បើ​ផ្ទេរទៅលេងជាមួយ AC Milan ។

          Mario បានណែនាំមិត្តរួមជាតិ​វ័យ១៩ឆ្នាំ​រូបនេះថា AC Milan គឺជាទីកន្លែង​ដើម្បី​អភិវឌ្ឍអាជីពបន្ថែម ៕

adverise with khmeread