លោក Massimiliano Allegri: Alex Sandro នឹងមិនចាកចេញពី Juventus ទេ

          ​គ្រូបង្វឹក​របស់ក្រុម Juventus លោក Massimiliano Allegri អះអាងថា កី​ឡាករ Alex Sandro នឹងមិនចាកចេញពី​ក្លឹបនៅ​រដូវ​ក្តៅនេះទេ។ គ្រូបង្វឹករូបនេះ​ប្តេជ្ញារក្សាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ដោយ​លោកជឿថា Sandro គឺជាខ្សែ ការពារឆ្នើមម្នាក់​ក្នុងពិភពលោក។

          លោក Antonio Conte កំពុងបន្តស្វែងរក​ខ្សែការពារឆ្វេង ហើយក្លឹប Chelsea បានចាប់អារម្មណ៍កីឡាករ Sandro ដែលគេប៉ាន់ប្រមាណថា អាចមាន​តម្លៃ​៦០លានផោន។ ប្រធានបច្ចេកទេសលោក Marotti បានបញ្ជាក់ថា Juventus បានច្រានចោល​សំណើ៥៤លានផោនរបស់ Chelsea ។

          ក្លឹបជើងឯកនៅក្របខណ្ឌ EPL នេះបានចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់រួចហើយនៅរដូវក្តៅនេះ ប៉ុន្តែគ្រូបង្វឹក​អ៊ីតាលីរបស់ក្រុម Chelsea រូបនេះ ចង់បាន​កីឡាករថ្មីបន្ថែមទៀត​ ខណៈពេល​ក្រុម​​ Chelsea ​ត្រៀមការពារតំណែង​ជើងឯករបស់ខ្លួន​នៅរដូវកាលក្រោយ៕

adverise with khmeread