ក្នុងឱកាសគម្រប់ខួប២ ឆ្នាំ ក្រុមហ៊ុន SEATEL ចែកទូរស័ព្ទ Smartphone 4G ឥតគិតថ្លៃ

ភ្នំពេញ៖ ក្រុមហ៊ុន​​SEATEL (South East Asia Telecom Group Ltd)  ដែលជាក្រុមហ៊ុនវិនិយោគលើសេវា Internet និងទូរគមនាគមន៍ចល័ត គឺជាក្រុមហ៊ុនដំបូងគេបង្អស់ ​ដែលបាននាំចូលអ៊ិនធឺណែតដែលមានល្បឿនលឿនបំផុត 4G VoLTE មកចូលប្រទេសកម្ពុជា។  ត្រឹមតែរយៈពេល២ឆ្នាំ នៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា SEATEL បានទទួលការគាំទ្រពីអតិថិជនជាច្រើន ដែលផ្តល់សេចក្តីទុកចិត្តថា ទិន្នន័យអ៊ិនធឺណែត 4G VoLTE របស់ក្រុមហ៊ុននេះ ពិតជាមានល្បឿនលឿន មិនទាស់ចិត្ត បើទោះបីជា នៅទីកន្លែងណាក៏ដោយ  ព្រោះ SEATEL មានសេវាគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនៃគម្រប់ខួប 2ឆ្នាំ នៃដំណើរការនៅក្នុងប្រទេសកម្ពុជា  ក្រុមហ៊ុនSeatel បានបង្កើតPromotionពិសេសមួយ ដើម្បីអរគុណដល់អតិថិជនទាំងអស់ ដែលគាំទ្រសេវារបស់ក្រុមហ៊ុន  ដោយអតិថិជនគ្រាន់តែអញ្ជើញមកកាន់Showroomរបស់ក្រុមហ៊ុន ឬមកកាន់ហាង SEATEL ដែលនៅជិតបំផុតនោះ អតិថិជននឹងបានទទួលsmartphone 4G មួយដោយឥតគិតថ្លៃ ដោយគ្រាន់តែជាវកញ្ចប់ទិន្នន័យ និងការផ្តល់ឥណទាននៃការហៅចេញ ដោយចំណាយត្រឹម49ដុល្លារប៉ុណ្ណោះ។

លោក Han Hanchou អគ្គនាយករបស់ក្រុមហ៊ុនSEATEL បានមានប្រសាសន៍ថា “ ដោយមើលឃើញថា បច្ចុប្បន្ន ​មានអតិថិជនជាច្រើនទាំងនៅទីក្រុង និងជនបទនិយមប្រើប្រាស់សេវាអ៊ិនធឺណែត  ជាពិសេសនោះ គឺយុវជន ដូច្នេះហើយ ទើបក្នុងឱកាសគម្រប់ខួប2 ឆ្នាំ ក្រុមហ៊ុនSEATEL  បានបង្កើតកម្មវិធីផ្តល់ជូនពិសេសនេះឡើង  ដើម្បីបំពេញ​ចិត្តអតិថិជនទាំងអស់ ដោយការចែកជូនទូរស័ព្ទSmartphone ដោយឥតគិតថ្លៃ។  តាមរយៈការផ្តល់ជូនពិសេសនេះ អតិថិជនSEATEL ទាំងអស់នឹងលែងបារម្ភពីការប្រើប្រាស់អ៊ិនធឺណែតរអាក់រអួលទៀតហើយ ទោះជាពួកគាត់នៅទីណាក៏ដោយ ” ។

លោកអគ្គនាយកបានបន្តទៀតថា  ការផ្តល់ជូនទូរស័ព្ទSmart Phone V8 ដោយឥតគិតថ្លៃនេះ គឺមានភ្ជាប់កញ្ចប់ទិន្ន​ន័យ​អ៊ិនធឺណែត ល្បឿនលឿនបំផុត ​ 4G ​  ក្រុមហ៊ុនSEATEL នឹងផ្តល់ជូនរយៈពេល6 ខែ  និងមានច្រើនជម្រើស​អាស្រ័យលើអតិថិជន គាត់ពេញចិត្តនឹងជាវកញ្ចប់ទិន្នន័យមួយណាប៉ុណ្ណោះ។

ក្នុងនោះដែរ អតិថិជនទាំងឡាយ អាចមានជម្រើសជាច្រើនក្នុងការជាវកញ្ចប់ទិន្នន័យ របស់ក្រុមហ៊ុនSEATEL ដោយអតិថិជន ចំណាយត្រឹម49 ដុល្លារ នឹងទទួលបានទូរស័ព្ទSmart Phone V8  ​កញ្ចប់ទិន្នន័យអ៊ិនធឺណែត 36GB និងការហៅទូរស័ព្ទក្នុងប្រព័ន្ធរយៈពេល 6 ខែ។ជាវកញ្ចប់ទិន្នន័យ តម្លៃ 79ដុល្លារ និងទទួលបានSmart Phone V9    កញ្ចប់ទិន្នន័យអ៊ិនធឺណែត 72 GBនិងការហៅទូរស័ព្ទក្នុងប្រព័ន្ធរយៈពេល 6 ខែ ។​ជាវកញ្ចប់ទិន្នន័យ ដែលមានតម្លៃ 99ដុល្លារ នឹងទទួលបាន Smartphone R6 ​​កញ្ចប់ទិន្នន័យអ៊ិនធឺណែត 90GB និងការហៅទូរស័ព្ទក្នុងប្រព័ន្ធរយៈពេល 6 ខែ។​កម្មវិធីនេះបានផ្តល់ជូនចាប់តាំងពីថ្ងៃទី 13 ខែ ឧសភា ឆ្នាំ​2017 មកម៉្លេះ។ 

ដូច្នេះ អតិថិជន ដែលចង់បានទូរស័ព្ទទំនើប  និងកញ្ចប់ទិន្នន័យអ៊ិនធឺណែត 4G ដែលមានល្បឿនដាច់គេក្នុងប្រទេសកម្ពុជា  សូមប្រញាប់មកកាន់ការិយាល័យកណ្តាលរបស់SEATEL ឬតាមហាងSEATELដែលនៅជិតលោកអ្នក ។​កម្មវិធីនេះផ្តល់ជូនរហូតអស់ពីស្តុក៕

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកកាន់លេខ ៖ 0189800800 ឬចូលទៅគេហទំព័រ www.seatelgroup.com និង facebook.com/seatelgroup

adverise with khmeread