adverise with khmeread 1

ផ្ទុះអាវុធ​៤​គ្រាប់​បំបែកហ្វូង​ក្រុម​ក្មេង​ដេញ​វាយ​ប្លន់​ម៉ូតូ​,២​នាក់​ត្រូវ​ចាប់ខ្លួន

   ភ្នំពេញ  ៖ យុវជន​ម្នាក់​បាន​រង​បួស​បែកក្បាល​ហូរឈាម​ស្រោច​ដងខ្លួន ដោយសារតែ​ត្រូវ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់​បាន​ដេញ​ធ្វើ​សកម្មភាព ដក​ខ្សែ​ក្រ​វ៉ាត​ដេញ​វាយ​ក្នុង​បំណង ប្លន់​យក​ម៉ូតូ​ហុងដា សេ​១២៥​ស៊េរី​២០១៦​មិនបាន​សម្រេច ។​

   ខណ​:​នោះ​សមត្ថកិច្ច​ប្រទះឃើញ​ក៏​ផ្ទុះអាវុធ​ឡើងលើ​ចំនួន​៤​គ្រាប់​ធ្វើ​ឲ្យ​ជនសង្ស័យ​នាំគ្នា​រត់គេចខ្លួន​បាត់អស់​តែម្តង ប៉ុន្តែ​មនុស្ស​ចំនួន​២​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​ដោយមាន​ការសង្ស័យថា​ជា​ក្រុម​បក្សពួក​ដែល​បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នេះ​ផងដែរ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ខាងក្រោយ​នឹង​ផែ​ថ្ម តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ ជិះ​ឌុប​នារី​៣​នាក់​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

    ខណ​:​មកដល់​ខាងក្រោយ​ផែ​ថ្ម ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ជិះ​មក​កៀរ​ហើយ​បាន​ដក​ខ្សែក្រវ៉ាត់​វាយ​បំណង​ប្លន់​យក​ម៉ូតូ​។​

    ពេលនោះ​រូបគេ​ក៏​អែប​ចូល​កៀន​ឈប់​ម៉ូតូ​ក៏បាន​ប្រតាយប្រតប់​ជាមួយ​ក្រុម​ជនសង្ស័យ គាប់​ជួន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រុង​ស្លៀកពាក់​សុ​ី​វិល​ម្នាក់​ជិះ​មក​ឃើញ​ដូច្នេះ​ក៏បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​គំរាម​៤​គ្រាប់ ហើយ​ក្រុម​ជនសង្ស័យ​ក៏បាន​គេចខ្លួន​បាត់អស់​។​

    ជនរងគ្រោះ​បន្តថា ពេលនោះ​ខ្លួន​បាន​ឡើងលើ​ម៉ូតូ ស្រាប់​តែមាន​យុវជន​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មក​បំ​បុក​ខ្លួន​បណ្តាល​ឲ្យ​ដួល ហើយ​ស្រែកថា​ចោរៗ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​ផ្ទុះអាវុធ​១​គ្រាប់​ទៀត រួច​ក៏​ឃាត់​បាន​ទាំង​២​នាក់​ផងដែរ​។​

     ក្រោយមក​យុវជន​ទាំង​២​នាក់​ដែល​គួរ​ឲ្យ​សង្ស័យ និង​ជនរងគ្រោះ​សមត្ថកិច្ច​យកទៅ​សួរនាំ​បន្ត​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាមៗ​។​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ ៕​

adverise with khmeread

មតិយោបល់