ប្តីប្រពន្ធសិង្ហបុរីរួមភេទក្នុងអាងទឹកទាំងកណ្តាលវាល មានក្មេងៗអង្គុយមើល ឥតកោតក្រែងនរណាទាំងអស់!!!

គូស្នេហ៍មួយគូត្រូវបានចោទប្រកាន់ថាបានអាក្រាតកាយ និងរួមភេទនៅក្នុងអាងទឹកនៅឯរមណីយដ្ឋានកោះរបស់ប្រទេសសិង្ហបុរី Resorts World Sentosa's (RWS) Equarius Beach Villas កាលពីថ្ងៃសុក្រសប្តាហ៍មុន។

អ្នកទេសចរម្នាក់ ដែលបានផ្ញើរូបថតមួយសន្លឹកនៃគូស្នេហ៍គ្មានភាពអៀនខ្មាស់ទាំងពីរ ទៅកាន់វេបសាយ Stomp បានអះអាងថា ពួកគេទាំងពីរបានបើកប្រតិបត្តិការរួមភេទសូម្បីតែនៅទីនោះមានក្មេងហែលទឹកនៅក្នុងអាងហែលទឹកនៅពេលនោះ និងកំពុងសម្លឹងមើលពួកគេក៏ដោយ។

យោងតាមវេបសាយ The Straits Times បានឱ្យដឹងថា ភ្ញៀវដែលផ្តិតបានហេតុការណ៍នេះឈ្មោះ Madam Lee ដែលបានជូនដំណឹងពីឧបទ្ទវហេតុនេះ ពេលដែលកូនៗរបស់អ្នកស្រីពីររូប និងក្មួយរបស់ខ្លួន ដែលមានវ័យចន្លោះពី ៥ ទៅ ១១ឆ្នាំ បានសម្គាល់ឃើញថាស្រ្តីជាគូស្នេហ៍មិនបានស្លៀកពាក់អ្វីទាំងស្រុង។

ជាក់ស្តែង គូស្នេហ៍ទាំងពីរបានបញ្ឈប់សកម្មភាពរបស់ខ្លួន ពេលដែលពួកគេបានឃើញអ្នកស្រី Madam Lee បានចាប់ផ្តើមថតរូបរបស់ពួកគេជាមួយនឹងទូរស័ព្ទដៃរបស់ខ្លួន។

ពេលដែលទទួលបានការទំនាក់ទំនងដោយវេបសាយ The Straits Times រមណីយដ្ឋាន RWS បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតពីបញ្ហាមួយនេះ។

នរណាម្នាក់ដែលត្រូវបានរកឃើញកំហុសនៃការអាក្រាតជាសាធារណៈអាចទទួលរងការចោទប្រកាន់ក្រោមច្បាប់របស់សិង្ហបុររី នៃច្បាប់បទល្មើសផ្សេងៗ (ច្បាប់ស្តីពីសណ្តាប់ធ្នាប់ និងភាពរំខាន) និងប្រឈមមុខក្នុងការជាប់ពន្ធនាគាររយៈពេលបីខែ និងពិន័យសាច់ប្រាក់ចំនួន ២០០០ដុល្លារ៕ ប្រភព៖បរទេស

adverise with khmeread