រឿងរ៉ាវ តារាសម្តែង ចន ច័ន្ទលក្ខណា មានជម្លោះនឹងបុរសម្នាក់តាមហ្វេសប៊ុកបន្តឡើងកំដៅ

ដោយ-ខ្មែររីដ
ភ្នំពេញ-រឿងរ៉ាវតភាគ បន្ទាប់ពីមានបុរសម្នាក់ ឈ្មោះក្នុងគណនីយហ្វេសប៊ុក Seng Ratana និយាយថា នឹងបន្តហែកកេរ្តិ៍ របស់តារាបង្ហាញម៉ូត អ្នកនាង ចន ច័ន្ទលក្ខណា បន្តទៀតប្រសិនបើនាងនៅតែប្រើប្រាស់ពាក្យសម្តីជេប្រទិច តាមបណ្តាញសង្គមហ្វេសប៊ុកដូច្នេះទៀត។

ស្រាប់តែកាលពីព្រឹកថ្ងៃទី១ សីហា នេះ គេឃើញ គណនីយហ្វេសប៊ុក ឈ្មោះ ឆាំ ឆានី បានបញ្ចេញសារបន្ថែមទៀតទាក់ទងនឹង រឿងអាស្រូវរហូតទម្លាយថា កូនស្រីជាតំណក់រួមឈាម រវាង អ្នកនាង ចន ច័ន្ទលក្ខណា និង លោក យុត្ថារ៉ា ឆានី មិនមែនជាតំណក់ឈាមរួមគ្នានោះទេ ប្រសិនបើនេះមិនមែនជាការពិត គឺគេបន្តឲ្យនាងទៅពិនិត្យ DNA ទៀតផង។

ម្ចាស់គណនីយ ឈ្មោះ ឆាំ ឆានី បានទម្លាយបន្ថែមថា លោកបានទទួលសារពីប្រិយមិត្តយ៉ាងដូច្នេះ «កុំសូវដុតអាចាន់ពេក អាចាន់ជិតឆ្កួតហើយ។ អាយុច្រើនហើយ មិនដែលមានប្ដីមានខាន់ស្លាទេ យុត្ថារ៉ាឆានី គ្រាន់តែជាប្រុស គេឲ្យយកមកយាមហើយដើរតួរជាប្ដីទេ។ បើដឹងបញ្ជាក់ថា អ្នកណាជាឪពុកពិតប្រាកដ សូមយកកូនទៅពិនិត្យ DNA ទៅ នោះនឹងដឹងថា យុត្ថារ៉ា ឆានី មិនមែនជាឪពុកទេ!»។

បើគិតមកដល់ពេលនេះ រឿងរ៉ាវទាំងនោះ មិនទាន់មានអ្នកណាម្នាក់ព្រមនៅស្ងៀមដើម្បីបញ្ចប់រឿងឡើយ ពោលពួកគេនៅតែបន្ត សរសេរសារពេញបណ្តាញសង្គមហ្វេសប៊ុក បញ្ចេញកំហឹង និងឌឺដងគ្នារៀងៗខ្លួន បើទោះបីលោក សុះ ម៉ាច ជាអតីត ប្រធានសមាគមមិត្តសិល្បៈ បានសំណូមពរឲ្យអ្នកទាំងពីរមានការចរចារណាមួយ និងបញ្ចៀសករណីហែកហួរគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកបែបនេះក្តី ក៏រឿងរ៉ាវមិនទាន់ស្ងប់នៅឡើយទេ៕

adverise with khmeread