រឿងមិនគួរឱ្យជឿ!!! ទារកកើតមក បែរជាមានផ្ទៃពោះដែរ

ទារកប្រុសម្នាក់កើតមក មានផ្ទៃពោះជាមួយនឹងបងប្អូនភ្លោះរបស់វា។

វេជ្ជបណ្ឌិតបានរកឃើញក្មេងប្រុសមិនពេញលក្ខណៈ មានខួរក្បាល ដៃ និងជើងនៅពីក្រោយក្រពះក្មេងប្រុសមានសុខភាព បន្ទាប់ពីវាកើតមក។

ពួកគេបានធ្វើការវះកាត់ដោយជោគជ័យដើម្បីដកប្អូនប្រុសភ្លោះប្រវែង ៧ សង់ទីម៉ែត្រចេញ ហើយពួកគេសង្ស័យថាវាគឺជាករណីកូនភ្លោះនៅក្នុងផ្ទៃដ៏កម្របំផុតនៅលើលោក មិនធ្លាប់មានពីមុនមក។

វេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មីអ៊ិច លោក Bhavna Thorat ដែលបានឃើញបញ្ហានេះអំឡុងពេលស្កែននិយាយថា "វានៅខាងក្នុងថង់គភ៌របស់ទារកទើបនឹងកើតម្នាក់"។

ទារកមិនទាន់ដាក់ឈ្មោះ និងម្ដាយវ័យ ១៩ ឆ្នាំមកពីរដ្ឋ Sambra ប្រទេសឥណ្ឌាគឺមានសុខភាពល្អទាំងសងខាង។ ហើយលោកវេជ្ជបណ្ឌិតក៏បានរកឃើញភាពមិនប្រក្រតីនេះពេលស្ដ្រីជាម្ដាយមកពិនិត្យគភ៌នៅមន្ទីរពេទ្យ Bilal Hopital ក្នុងរដ្ឋ Mumbra កាលពីខែកក្កដាផងដែរ។

ហើយនៅពេលទារកនោះកើត ៩ ថ្ងៃក្រោយនៅថ្ងៃទី ២០ ខែកក្កដា គាត់បានស្កែនទារកនោះ និងបានឃើញទារកតូចៗផ្សេងទៀតនៅខាងក្នុងពោះរបស់វា។

យ៉ាងណាមិញ ទារកនោះមានសុខភាពល្អដដែល និងចាប់ផ្ដើមឱ្យម្ដាយរបស់វាបំបៅដោះហើយ៕

adverise with khmeread