​អាមេរិក​បញ្ចេញ​វីដេអូ​ហើយ​!!! តោះ​មើល​ទាំងអស់គ្នា ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD បាញ់​កម្ទេច​មី​ស៊ី​ល​លើ​មេឃ​ច្បាស់​ដល់​កម្រិតណា​?

​ក្រសួងការពារជាតិ​អាមេរិក​បាន​បញ្ចេញ​វីដេអូ​ដោយ​បង្ហាញ​ពី​ការធ្វើ​តេស្ត​យ៉ាង​ជោគជ័យ​នៃ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD​។​

​សហរដ្ឋអាមេរិក​បាន​ធ្វើតេស្ត​ប្រព័ន្ធ THAAD នៅ​ឆ្នេរ​រដ្ឋ​អា​ឡា​ស្កា​កាលពី​ថ្ងៃអាទិត្យ គឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​យ៉ាង​ជោគជ័យ​ជា​មួយរយៈ​ចម្ងាយ​ដែល​អាច​វាយប្រហារ​ដល់​អាមេរិក​។​

​បើទោះជា​ការធ្វើ​តេស្ត​ហាក់ដូចជា​ការឆ្លើយតប​ទៅនឹង​កូរ៉េខាងជើង ការធ្វើ​តេស្ត​ប្រព័ន្ធ THAAD ត្រូវបាន​គ្រោងទុក​ជាច្រើន​ខែ​មកហើយ​។​

​វីដេអូ​បង្ហាញ​ពី​មី​ស៊ី​ល​ប្រឆាំង​អាមេរិក​ត្រូវបាន​បាញ់​ចេញពី​ឆ្នេរ Kodiak រដ្ឋ​អា​ឡា​ស្កា និង​បន្ទាប់មក​បាន​បំ​បុក​មី​ស៊ី​ល​ជា​គោលដៅ​របស់ខ្លួន ដែល​ត្រូវបាន​ទម្លាក់​ដោយ​យន្តហោះ C-17 របស់​ទ័ពអាកាស​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ប្រព័ន្ធ THAAD ត្រូវបាន​រចនា​ឡើង​ដើម្បី​ស្ទាក់​និង​បំផ្លាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយ​ចម្ងាយ​ខ្លី មធ្យម និង​បង្គួរ អំឡុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការហោះហើរ​របស់​មី​ស៊ី​ល​ទាំងនោះ​។ ប្រព័ន្ធ​ប្រើ​បច្ចេកវិជ្ជា "​បុក​សម្លាប់​" កន្លែង​ដែល​ថាមពល​ស៊ី​នេ​តិច​បានមកពី​មី​ស៊ី​ល​ស្ទាក់ចាប់ គឺ​បំផ្លាញ​ចំ​គោលដៅ​យ៉ាងច្បាស់​។​

​ទោះយ៉ាងណា វា​មិន​ត្រូវបាន​រចនា​ឡើង​ដើម្បី​បំផ្លាញ​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់​កាលពី​សប្ដាហ៍​មុន​ឡើយ ដែល​ធ្វើដំណើរ​បាន​ឆ្ងាយ​និង​លឿន​។​

​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​ដាក់​ប្រព័ន្ធ THAAD នៅ​កូរ៉េខាងត្បូង​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ពី​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ពី​កូរ៉េខាងជើង​។ ការដាក់​នេះ​បានធ្វើឱ្យ​ចិន​មិន​សប្បាយចិត្ត ដែល​បាន​តវ៉ា​ថា ការដាក់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នេះ​នឹង​ធ្វើឱ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​រឹតតែ​អស្ថិរភាព​៕

 

adverise with khmeread