ជនសង្ស័យ១១នាក់រួមថ្នាំញៀន ១៤កញ្ចប់ត្រូវបានអាវុធហត្ថបង្រ្កាប

​ភ្នំពេញ ៖ រយៈពេល២ថ្ងៃកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌ បានចាប់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន ហើយកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ដំបូងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងក្រាមពណ៌សថ្លា ០១កញ្ចប់ (ម៉ាទឹកកក) វេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

​មន្ត្រីអាវុធហត្ថបន្តថា ជនសង្ស័យ រួមមាន ១.ឈ្មោះ សាយ ដេវិត ហៅរូត ភេទប្រុស អាយុ២២ឆ្នាំ, ២.ឈ្មោះ ចំរើន វីរៈ ភេទប្រុស អាយុ ១៨ឆ្នាំ, ៣.ឈ្មោះ សរ ចាន់មករា ភេទប្រុស អាយុ ២៧ឆ្នាំ, ៤.ឈ្មោះ ចូវ យ៉ាំងឡេក ភេទប្រុស អាយុ ១៨ឆ្នាំ។

​បន្ទាប់ពីបង្រ្កាបជនសង្ស័យទាំង ០៤ នាក់ ខាងលើរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ០៥ នាក់ទៀត រួមនឹងក្រាមពណ៌សថ្លា ០៧កញ្ចប់ (ម៉ាទឹកកក) ដែលជាបក្ខពួកតែមួយ នៅវេលាម៉ោង០៩ និង៤០នាទីថ្ងៃដដែល នៅចំណុចសំណង់អនាធិបតេយ្យ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

​ជនសង្ស័យរួមមាន ១.ឈ្មោះ រី រតនា ហៅឡេង ភេទប្រុស អាយុ១៩ឆ្នាំ, ២.ឈ្មោះ ម៉ុន វណ្ណារិទ្ធ ហៅមុំ ភេទប្រុស អាយុ៣៥ឆ្នាំ, ៣.ឈ្មោះ សួន ពៅ ហៅទូច ភេទប្រុស អាយុ២៨ឆ្នាំ, ៤.ឈ្មោះ ហ៊ង គីមខៃ ភេទប្រុស អាយុ១៨ឆ្នាំ និង៥.ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ១៩ឆ្នាំ។

​ក្រោយពីសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងឃាត់ខ្លួន ជនសង្ស័យទាំង ០៩នាក់ខាងលើ យកមកសួរនាំរួច នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលា ម៉ោង៤ និង៤៥នាទី ល្ងាចសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានទទួលជនសង្ស័យប្រុសស្រី ០២នាក់ រួមនិង ក្រាមពណ៌សថ្លា ០៦ កញ្ចប់ ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាប និងឃាត់ខ្លួន បាន នៅចំណុចដីឡូត៍ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​ជនសង្ស័យ២នាក់ចុងក្រោយរួមមាន១.ឈ្មោះ រី វី ភេទស្រី អាយុ ២១ឆ្នាំ, ២.ឈ្មោះ ខែក មករា ហៅប្រុស ភេទប្រុស អាយុ៣១ឆ្នាំ។ តាមចម្លើយសារភាពជនសង្ស័យទាំង ១១ នាក់ខាងលើ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឱ្យដឹងថាពួកគេពិតជាជាប់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀងពិតប្រាកដមែន។

​បច្ចុប្បន្ន ជនសង្ស័យទាំង ១១ នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន កសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

adverise with khmeread